ប្រធានាធិបតី ហ្វីលីពីន ដាច់អហង្ការ មិនសុំទោស ដាច់ខាត ក្រោយហៅមន្រ្តីទូត US ថា ខ្ទើយ និងជាកូនស្រីសំភឹង

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស ហ្វីលីពីន Rodrigo Duterte ថ្ងៃសុក្រ ម្សិលមិញនេះ គូសបញ្ជាក់អោយដឹងថា លោកនឹងមិនធ្វើការសុំអភ័យទោស (សុំទោស) អ្វីនោះទេ ក្រោយពីបាន ហៅមន្ត្រីអគ្គរាជទូតសហរដ្ឋអាមេរិក ថាខ្ទើយ និងជាកូនស្រីសំភឹង ដែលជាភាពរកាំរកូសខ្លាំង ទៅ នឹងទំនាក់ទំនងការទូតរវាងប្រជាជាតិទាំងពីរ អាមេរិក-ហ្វីលីពីន ។

គួរបញ្ជាក់ថា ប្រតិកម្មពីសមភាគីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការហៅ អគ្គរដ្ឋទូតរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី គឺលោក  Philip Goldberg ថាជាខ្ទើយ និងជាកូនស្រីសំភឹងនោះ អោយដឹងថា ខ្លួនពិតជាមិនអាចទទួលយកបាននោះទេ ខណៈជាការហៅដ៏មិនសមរម្យ ទាល់តែសោះ ។ ទោះជាយ៉ាងណាក៏ដោយចុះ ប្រធានាធិបតី ហ្វីលីពីន ដែលមានលោក Rodrigo Duterte ជាប្រមុខនោះ បានបដិសេធដាច់អហង្ការ អោយដឹងថា ខ្ញុំដាច់ខាតនឹងមិនធ្វើការសុំទោស នោះទេ តួយ៉ាង គាត់ (លោក Philip Goldberg) មិនសុំទោសខ្ញុំផងនៅពេលដែលជួបមុខខ្ញុំ ដូច្នេះ ហេតុផលអីខ្ញុំត្រូវទៅសុំទោសគាត់ ។

គួររំឮកថា ភាពរកាំរកុះជាមួយអគ្គរដ្ឋទូតអាមេរិកលោក Goldberg វិញបានកើតឡើងជាលើកដំបូង នៅពេលដែលលោក Goldberg បាន និយាយថាលោក Duterte  ធ្លាប់មានបំណងចាប់រំលោភ ស្ត្រីអ្នកផ្សព្វផ្សាយសាសនាមួយរបស់អូស្ត្រាលី ដែលត្រូវបានគេរំលោភ និងសម្លាប់ក្នុងគុកមួយនៃទីក្រុង Davao ទីដែលលោក Duterte ធ្លាប់កាន់កាប់រយៈពេល ២ទសវត្សរ៍ ៕

ប្រភព៖ camnews


ប្រធានាធិបតី ហ្វីលីពីន ដាច់អហង្ការ មិនសុំទោស ដាច់ខាត ក្រោយហៅមន្រ្តីទូត US ថា ខ្ទើយ និងជាកូនស្រីសំភឹង

រូបថត​កម្រ​នឹង​ឃើញ​របស់​ម្តាយបង្កើត​លោក Donald Trump

ប្រធានាធិបតី ហ្វីលីពីន ដាច់អហង្ការ មិនសុំទោស ដាច់ខាត ក្រោយហៅមន្រ្តីទូត US ថា ខ្ទើយ និងជាកូនស្រីសំភឹង

តំបន់​ទេ​សចរណ៍​ដ៏​រស់​រវើក​របស់​ថៃ ​ក្លាយ​ជា​ទី​ក្រុង​ខ្មោច ​បន្ទាប់​ពី​បាន​រង​ការ​បំ​ផ្ទុះ​គ្រាប់​បែក