ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?

តើមិត្តអ្នកអានណាធ្លាប់ទៅលេងប្រទេសបារាំងខ្លះ ហើយស្គាល់អាគារ Eiffel Tower ដែលគេតំណាងឲ្យប្រទេសនេះដែរឫទេ? ថ្ងៃនេះដែរ គេហទំព័រ kqube.net សូមណែនាំប្រវត្តិខ្លះៗអំពីអាគារដ៏ល្បីឈ្មោះនេះ ចង់ដឹងអត់ថាវាបង្កើតឡើងដើម្បីអ្វី ហើយបង្កើតដោយនរណា?

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?

Eiffel Tower គឺជាអាគារមួយដែលមានភាពល្បីល្បាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវ ទេសចរណ៍ជុំវិញពិភពលោក អាគារនេះត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ១៨៨៧ នៅក្នុងទីក្រុង Paris តែម្ដង វាសាងសង់ដោយក្រុមវិស្វករជាន់ខ្ពស់មួយក្រុមដោយមាន លោក Gustave Eiffel ជាអ្នកដឹកនាំក្នុងការសាងសង់ ក៏ដូចជាអ្នកចេញគម្រោងផ្សេងៗ។

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?

យ៉ាងណាមិញ Eiffel Tower នេះសាងសង់ឡើងក្នុងគោលបំណងរំលឹកដល់បដិវត្តន៍បារាំង និងធ្វើជាបណ្ដាញផ្សព្វផ្សាយរលកធាតុអាកាស ដូចជា វិទ្យុ ទូរទស្សន៍ ជាដើម ក្នុងនោះដែរ អាគារនេះមានកម្ពស់ ៣២៤ ម៉ែត្រ ទំហំ ១២៥ ម៉ែត្រ និងមានចំនួន ៣ ជាន់ វាបំពាក់ជណ្ដើរយន្តសម្រាប់ដឹកភ្ញៀវទេសចរណ៍ ហើយក្នុងជាន់នីមួយៗ មានដូចជាហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន និងកន្លែងជាច្រើនទៀត សម្រាប់បម្រើភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅទីនោះ។

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ១៨៨៩ គឺជាឆ្នាំដែល Eiffel Tower នេះសាងសង់រួចរាល់ ហើយប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ១៨៨៩ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់រួច អាគារនេះក៏ចាប់ផ្ដើមមានមនុស្សយ៉ាងច្រើនកុះករទៅទស្សនានៅទីនោះ ហើយក៏បន្តភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?

សូម បញ្ជាក់ផងដែរថា  ពាក្យ Eiffel គឺជាឈ្មោះរបស់វិស្វករដ៏ល្បីដែលបានសាងសង់សំណង់អាគារនេះ ដូចនេះហើយទើបគេដាក់ឈ្មោះវាថា Eiffel Tower ដោយប្រើឈ្មោះរបស់លោកជាផ្លូវការតែម្ដង ហើយលោក Gustave Eiffel បានទទួលមរណភាព នៅថ្ងៃទី ២៧ ខែធ្នូរ ឆ្នាំ ១៩២៣ ក្នុងប្រទេសបារាំង៕

ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​? ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​? ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?

ប្រភព ៖businesskh

  • ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ ​បារាំង​សាងសង់​ដោយ​នរណា​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: