ជនជាតិវៀតណាម៥នាក់ លួចចូលមកជីករ៉ែ ខុសច្បាប់នៅស្រុកអូរ​យ៉ាដាវ តែត្រូវកម្លាំង​សមត្ថកិច្ច​ក្របួចបាន

(រតនគិរី)៖ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានធ្វើការឃាត់ខ្លូនជនជាតិវៀតណាម៥នាក់ ដែលបានចូលមកលួចជីករ៉ែដោយខុសច្បាប់។ ការឃាត់ខ្លូននេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងប្រតិបត្តិការនេះដែរដឹកនាំបញ្ជាផ្ទាល់ដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ជនជាតិវៀតណាម៥នាក់ លួចចូលមកជីករ៉ែ ខុសច្បាប់នៅស្រុកអូរ​យ៉ាដាវ តែត្រូវកម្លាំង​សមត្ថកិច្ច​ក្របួចបាន

លោក សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា មានជនជាតិវៀតណាមលួចជីករ៉ែខុសច្បាប់ក្នុងភូមិសាស្ត្រខាងលើរួចមក រូបលោកបានសុំយោបល់ ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធខេត្ត ដោយចុះបង្ក្រាបជាក់ស្តែងមានតំណាងអធ្យការអមសាលាដំបូងខេត្ត ដឹកនាំបញ្ជាផ្ទាល់តែម្តង។ លោក សុខ មីន បន្តថាជនជាតិវៀតណាមចំនួន៥នាក់ ទី១-ឈ្មោះ ឡេ វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើតក្រុងថាញ់វៀន ខេត្តញ៉ៃវៀន ទី២-ឈ្មោះ ឡា ឌឹកតាំង អាយុ២២ឆ្នាំ មានទីលំនៅភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊ ទី៣-ឈ្មោះ វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន ទី៤-ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីញ ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥-ឈ្មោះ វ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថូនដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង។ បន្ថែមពីនេះ លោកបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញដកហូតបានម៉ាស៊ីភ្លើងធំ១គ្រឿង ម៉ូទ័របូមទឹក២គ្រឿង រថយន្តឡង់គ្រីស័រ១គ្រឿង និងឧបករណ៍សំរាប់ជីករ៉ែ មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចដែលចុះប្រតិបត្តិការបញ្ជូនមកស្នងការនគរបាលខេត្តរតនគិរីដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា ជនជាតិវៀតណាម៥នាក់នេះ ត្រូវបានថៅកែជនជាតិវៀតណាមម្នាក់ឈ្មោះ គឿង នាំចូលតាមច្រកលេខ១៩ ដោយធ្វើសកម្មភាពលួចជីករ៉ែប្រមាណ១០ថ្ងៃ កន្លងមកហើយ ដោយពេលថ្ងៃធ្វើការកន្លែងទីតាំងខាងលើ លុះពេលយប់នាំគ្នាទៅសម្រាប់នៅផ្ទះលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ តែគេកំពុងតែឆ្ងល់ថាជនជាតិវៀតណាមទាំងនេះ លួចចូលមកដីខ្មែរដោយខុសច្បាប់ និងមានសម្ភារៈជីករ៉ែជាច្រើន តើមានការជាប់ពាក់ព័ន្ធនឹងលោក ឡុង រុក្ខា ដែរឫទេ?៕
ជនជាតិវៀតណាម៥នាក់ លួចចូលមកជីករ៉ែ ខុសច្បាប់នៅស្រុកអូរ​យ៉ាដាវ តែត្រូវកម្លាំង​សមត្ថកិច្ច​ក្របួចបាន

ជនជាតិវៀតណាម៥នាក់ លួចចូលមកជីករ៉ែ ខុសច្បាប់នៅស្រុកអូរ​យ៉ាដាវ តែត្រូវកម្លាំង​សមត្ថកិច្ច​ក្របួចបាន

ប្រភព៖ Freshnewsasia

  • ជនជាតិវៀតណាម៥នាក់ លួចចូលមកជីករ៉ែ ខុសច្បាប់នៅស្រុកអូរ​យ៉ាដាវ តែត្រូវកម្លាំង​សមត្ថកិច្ច​ក្របួចបាន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: