អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​ច្រើន​លើក​នៅ​ភាគខាងត្បូង​

អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​ច្រើន​លើក​នៅ​ភាគខាងត្បូង​
ជុំវិញការបំផ្ទុះគ្រាប់បែកជាច្រើនលើកនៅតំបន់ទេសចរណ៍ដ៏ល្បីរបស់ថៃនោះ អាជ្ញាធរប្រទេសនេះ អះអាងនៅថ្ងៃសៅរ៍នេះថា កំពុងស្វែងរកអ្នកនៅពីក្រោយការដាក់គ្រាប់បែកបំផ្ទុះនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមឧស្សាហកម្មទេសចរណ៍របស់ប្រទេស។

ប្រទេសថៃ បានរងការបំផ្ទុះគ្រាប់បែកយ៉ាងតិច ១១លើក នៅតាមបណ្ដាខេត្តភាគខាងត្បូងប្រទេសនេះ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងមក ដោយបានផ្ដាច់ជីវិតមនុស្ស ៤នាក់ និងបណ្ដាលឲ្យមនុស្សជាង ៣០នាក់រងរបួស ក្នុងនោះមានទាំងភ្ញៀវទេសចរបរទេសផងដែរ។

គ្រាប់បែក ដែលភាគច្រើនសុទ្ធតែត្រូវបានចុចបំផ្ទុះ ២ដង បានវាយប្រហារទៅទីតាំងទេសចរណ៍ដ៏សំខាន់ៗរបស់ប្រទេសនេះ ក្នុងនោះមានទាំងតំបន់ឆ្នេរទីក្រុងហួហ៊ីន និងកោះភូកេតផងដែរ។

រហូតមកដល់ថ្ងៃនេះ ពុំមាននរណាប្រកាសទទួលខុសត្រូវនោះឡើយ ប៉ុន្តែ តម្រួតថៃបានចាត់ទុកជាភេរវកម្មអន្តរជាតិ ហើយនិយាយថា វាជាទង្វើបំផ្លាញសន្តិសុខតំបន់។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីអ្នកនាំពាក្យតម្រួតថៃ លោក ភីយ៉ាផាន ពីមឿង ដែលបានថ្លែងថា តម្រួតថៃមិនទាន់ចាប់បាននរណាម្នាក់នៅឡើយទេ ហើយតម្រួតក៏មិនទាន់កំណត់បានជនសង្ស័យ ឬក៏មូលហេតុនៃការវាយប្រហារទាំងនេះផងដែរ៕

ប្រភព៖ VOD

  • អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​ច្រើន​លើក​នៅ​ភាគខាងត្បូង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/13  Category:ជីវិតនិងសង្គម
Tags: