ឈួន សុវណ្ណ​ឆៃ ទម្លាយ​ពី​ស្ថានភាព​ការងារ​សិល្បៈ​

6 Videos


ការងារសិល្បៈរបស់ ឈួន សុវណ្ណឆៃ ហាក់មិនសូវមានយីអ៊ុននោះទេ សូម្បីតែការងាររកស៊ីរបស់នាង ក៏មិនកាក់កបដូចមុនដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅពេលជួបជាមួយនាងផ្ទាល់ស្រាប់តែនាងនិយាយត្អូញថា «គ្មានការងារធ្វើទេ (សើច…)» ។ តើមានមូលហេតុអ្វីដែលធ្វើឲ្យ ឈួន សុវណ្ណឆៃ និយាយដូច្នេះ ? ។

ឈួន សុវណ្ណ​ឆៃ ទម្លាយ​ពី​ស្ថានភាព​ការងារ​សិល្បៈ​

ឈួន សុវណ្ណឆៃ បានឲ្យដឹងថា ការងារសិល្បៈរបស់នាងក៏មិនរវល់ដែរ ចំណែកការងាររកស៊ីក៏ទំនេរច្រើន នាងគ្មានការងារអ្វីធ្វើនោះទេ ទំនេរគឺនៅផ្ទះមើលថែកូន ។ បើ ឈួន សុវណ្ណឆៃ មិនប្រកបការងារអ្វីសោះ តើនាងបានប្រាក់មកពីណាចំណាយនៅក្នុងជីវភាពគ្រួសារ ? ទោះបីជា ឈួន សុវណ្ណឆៃ និយាយថា គ្មានការងារធ្វើក្តី តែរាល់ពេលមានពិធីជួបជុំមិត្តភក្តិសិល្បៈម្តងៗ តែងតែមានវត្តមាននាងជានិច្ច ។

ឈួន សុវណ្ណ​ឆៃ ទម្លាយ​ពី​ស្ថានភាព​ការងារ​សិល្បៈ​

សម្រាប់គម្រោងចេញទៅសម្តែងនៅក្រៅប្រទេស ឈួន សុវណ្ណឆៃ ក៏មិនទាន់សម្រេចចិត្តយ៉ាងណាដែរ ប៉ុន្តែនាងបានបញ្ជាក់ប្រាប់ថា មានគេហៅនាងចេញទៅសម្តែងនៅក្រៅប្រទេសដែរ ប៉ុន្តែនាងមិនទទួល ព្រោះត្រូវមើលថែកូន ។ ទាក់ទងនឹងរឿងរ៉ាវស្នេហាវិញ ឈួន សុវណ្ណឆៃ នៅតែព្យាយាមលាក់បាំង រឿងស្នេហារបស់ខ្លួន បើទោះបីជាមានគេដឹងថា នាងកំពុងទាក់ទងជាមួយបុរសអ្នកមានទ្រព្យម្នាក់ក្តី ។

ឈួន សុវណ្ណ​ឆៃ ទម្លាយ​ពី​ស្ថានភាព​ការងារ​សិល្បៈ​

នាងថែមទាំងនិយាយថា «មានស្នេហាថ្មីមកពីណា នៅម្នាក់ឯងស្រួលខ្លួនជាង » ។ ឈួន សុវណ្ណឆៃ និង អតីតស្វាមីរបស់នាង តែងតែមានវត្តមានរួមគ្នានៅក្នុងកម្មវិធីជួបជុំមិត្តសិល្បករ សិល្បៈការិនី ជានិច្ច ប៉ុន្តែអ្នកទាំងពីរមិននិយាយរកគ្នាឡើយ ។

ឈួន សុវណ្ណ​ឆៃ ទម្លាយ​ពី​ស្ថានភាព​ការងារ​សិល្បៈ​

សូម្បីតែថតរូបជុំគ្នាក៏មិនព្រមថតដែរ ប្រៀបដូចជាខ្លាចមានរឿងអ្វីមួយកើតឡើងអ៊ីចឹង ជាក់ស្តែងនៅក្នុងថ្ងៃខួបកំណើត ពៅ លីដា កាលពីថ្ងៃទី ៤ ខែសីហា នាងព្យាយាមគេចមុខមិនឲ្យគេថតរូបនាងនិងអតីតស្វាមីជុំគ្នានោះទេ មិនដឹងថា នាងខ្លាចអ្វីនោះទេ បានជាមិនព្រមថតរូបជុំគ្នា ជាមួយអតីតស្វាមីនោះ ៕

អាលីណា

ឈួន សុវណ្ណ​ឆៃ ទម្លាយ​ពី​ស្ថានភាព​ការងារ​សិល្បៈ​