ឆៃលី ដា​ឡែ​ន​ ធាត់​អី ធាត់​យ៉ាងនេះ! (មាន​វីដេអូ)

6 Videos


នៅពេលវិលត្រឡប់មកពីសម្តែង នៅសហរដ្ឋអាមេរិកវិញ ឆៃលី ដាឡែន មានរូបរាងធាត់ទ្រលុកទ្រលន់ជាងមុនច្រើន។នៅពេលជួបនាងនៅក្នុងកម្មវិធី ប្រគុំតន្ត្រី«គ្រាប់ពេជ្រ »របស់ស្ថានីយ៍ទូរទស្សន៍អប្សរា កាលពីពេលថ្មីៗនេះ ឆៃលី ដាឡែន បានប្រាប់ថា រយៈពេល៦ខែ ដែលនាងចេញទៅសម្តែងនៅលើទឹកដីសហរដ្ឋអាមេរិក ។

ឆៃលី ដា​ឡែ​ន​ ធាត់​អី ធាត់​យ៉ាងនេះ! (មាន​វីដេអូ)

នាងទទួលបានជោគជ័យខ្លាំងនៅសហរដ្ឋអាមេរិក ហើយនាងក៏ទទួលស្គាល់ការពិតថា រូបរាងនាងធាត់ជាងមុនពិតមែន ព្រោះនៅទីនោះនាងញ៉ាំអ្វីក៏ឆ្ងាញ់ដែរ ញ៉ាំក៏បាន សំរាន្តក៏លក់ស្រួល រហូតមកដល់ពេលនេះ គឺឡើងទម្ងន់រហូតដល់ទៅ ១៥គីឡូក្រាមឯណោះ ។

 

បន្ទាប់ពីសម្តែងនៅសហរដ្ឋអាមេរិក នាងនឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី នាពេលដ៏ខ្លីខាងមុខនេះ ។គេនៅចាំមើលថា តើឆៃលី ដាឡែន ចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី អាចឡើងទម្ងន់បន្ថែមទៀតឬយ៉ាងណានោះទេ ?។ព្រោះតារាចម្រៀងស្រីរូបនេះ ហាក់បីដូចជាពុំខ្វល់ខ្វាយ ពីរឿងធាត់ ស្គមឬមានវិធានការដើម្បីសំរកទម្ងន់ ឲ្យរាងស្វែលស្អាត ដូចជាតារាដទៃទៀតឡើយ ។

សូមទស្សនារូបភាពនិងស្តាប់បទចម្រៀងរបស់ឆៃលី ដាឡែន ទាំងអស់គ្នា តើនាងធាត់និងច្រៀងបានពិរោះយ៉ាងណានោះ សូមទស្សនាដូចតទៅ៖

ដោយ ហា នាង

ឆៃលី ដា​ឡែ​ន​ ធាត់​អី ធាត់​យ៉ាងនេះ! (មាន​វីដេអូ)

ឆៃលី ដា​ឡែ​ន​ ធាត់​អី ធាត់​យ៉ាងនេះ! (មាន​វីដេអូ)

ឆៃលី ដា​ឡែ​ន​ ធាត់​អី ធាត់​យ៉ាងនេះ! (មាន​វីដេអូ)

ឆៃលី ដា​ឡែ​ន​ ធាត់​អី ធាត់​យ៉ាងនេះ! (មាន​វីដេអូ)