​ពិធី​ការិនី​ហង្ស​មាស មុត ស្រី​នាង ត្រៀម​សម្រាលកូន​ក្នុងពេល​ឆាប់ៗ​នេះ​!

6 Videos

ក្រោយពីរៀបអាពាហ៍ពិពាហ៍ បានប្រមាណជា ៨ ខែ ពេលនេះពីធីការិនី មុត ស្រីនាង មានផ្ទៃពោះ ដែលត្រៀមនឹងសម្រាលកូនស្រីនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ។ មុត ស្រីនាង បានអោយដឹងថា ក្រោយពីមានផ្ទៃពោះ នាងផ្លាស់ប្តូរទាំងអត្តចរិក និង ទម្លាប់ ។ នាងពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ។

​ពិធី​ការិនី​ហង្ស​មាស មុត ស្រី​នាង ត្រៀម​សម្រាលកូន​ក្នុងពេល​ឆាប់ៗ​នេះ​!

គេនៅចាំបានថា មុត ស្រីនាង ជាពិធីការិនី នៅស្ថានីយទូរទស្សន៍ហង្សមាស ដែលនាងតែងតែ បង្ហាញ វត្តមាននៅក្នុងកម្មវិធីអានពត៌មាននិងឆ្នោតផ្សងសំណាងបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយ រុន សុភ័ក្ត្រ មានវ័យស្របាលៗគ្នា កាលពីចុងឆ្នាំ ២០១៥ ។ ពេលនេះពិធីការិនីរូបនេះមានផ្ទៃពោះប្រមាណជា ៦ ខែ ដែលកូនក្នុងផ្ទៃរបស់នាងជាកូនស្រី ។

​ពិធី​ការិនី​ហង្ស​មាស មុត ស្រី​នាង ត្រៀម​សម្រាលកូន​ក្នុងពេល​ឆាប់ៗ​នេះ​!

មុត ស្រីនាង ដែលមានរូបរាងតូចស្រឡូនប្រែជាធាត់ទ្រលុកទ្រលន់តាមបែបស្រី្តមានផ្ទៃពោះ ។ តែយ៉ាងណានាងសប្បាយចិត្ត ដោយសារជិតបានក្លាយជាម្តាយរបស់គេនៅក្នុងពេលឆាប់ៗនេះ ។ មានការសរសើរថាចាប់តាំងពីមានគក៌មក មុត ស្រីនាង ស្រស់ស្អាតប្លែកជាងកាលពីនៅក្រមុំ ។

​ពិធី​ការិនី​ហង្ស​មាស មុត ស្រី​នាង ត្រៀម​សម្រាលកូន​ក្នុងពេល​ឆាប់ៗ​នេះ​!

បើតាមការបង្ហើបពីសំណាក់មិត្តភក្តិដែលធ្វើការជាមួយមុត ស្រីនាង បាននិយាយថា មុត ស្រីនាង និង ស្វាមីស្រលាញ់គ្នាណាស់ ។ ជាពិសេសស្វាមីរបស់នាងកាន់តែយកចិត្តទុកដាក់នៅពេលដែលនាងកំពុងមានផ្ទៃពោះ ៕

                                                                                                          ចេនី