នី រតនា ទៅ​លំហែរ​កាយ​នៅ​ប្រទេស​ថៃ ជា​លើកដំបូង !

6 Videos


ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀង នី រតនា កាន់តែមានការងារមមញឹកទាំងការថតបទចម្រៀងថ្មីៗ និងចម្រៀងខារ៉ាអូខេ។ពេលខ្លះលោកត្រូវចូលរួមច្រៀងនៅក្នុងកម្មវិធីតន្ត្រីនៅតាមបណ្តារខេត្តនិងតាមស្ថានីយ៍ទូរទស្សន៍នានាផងដែរ ។

នី រតនា ទៅ​លំហែរ​កាយ​នៅ​ប្រទេស​ថៃ ជា​លើកដំបូង !

ទោះបីជាមានការរវល់ក្នុងការងារក៏ពិតមែន តែ នី រតនា មិនភ្លេចនិងចំណាយពេលដើរលំហែរ កាយនៅប្រទេសជិតខាងនោះទេ។ពេលនេះដែរលោកកំពុងនៅប្រទេសថៃ។ នី រតនា តែងតែព្យាយាមបង្កើតភាពស្និទ្ធស្នាលជាមួយមិត្តភក្តិក្នុងហ្វេសប៊ុកក៏ដូចជា Fan Fan របស់លោក ដោយការបង្ហោះរូបភាពនិងវីដេអូនៅពេលលោកទៅដើរកំសាន្តនិងមានគម្រោងធ្វើអ្វីមួយ ។ ពេលនេះដែរ នី រតនា បានប្រាប់ថា លោកកំពុងនៅឆ្នេរសមុទ្រប្រទេសថៃ ហើយក៏ជាលើកទីមួយដែរ ដែលលោកបានទៅទីនោះ ។

នី រតនា ទៅ​លំហែរ​កាយ​នៅ​ប្រទេស​ថៃ ជា​លើកដំបូង !

ការចេញទៅប្រទេសថៃរបស់ជ័យលាភី Cambodian Idol រូបនេះគឺជាការ ដើរកំសាន្ត ក្រោយពីលោករយាលពីការងារ។មានការនិយាយពីសំណាក់មិត្តភក្តិថា នី រតនា ទៅប្រទេសថៃ ជាមួយមិត្តភក្តិបើតាមគម្រោងលោកទៅដើរលេងនៅទីនោះប្រហែលជាបួនប្រាំថ្ងៃ។ ហក់ចូលក្នុងសិល្បៈតែមួយរយៈខ្លីតែ នី រតនា ហាក់ស្រូបទាញការគាំទ្រពីសំណាក់មិត្តយុវវ័យ បានច្រើនគួរសម ។

នី រតនា ទៅ​លំហែរ​កាយ​នៅ​ប្រទេស​ថៃ ជា​លើកដំបូង !

ស្របពេលដែលបទចម្រៀងជាច្រើនបទចេញលក់នៅលើទីផ្សារ តារាចម្រៀងដែលមានប្រភព មកពីខេត្តកំពង់ធំរូបនេះ កាន់តែមានទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រ ទេស។លោកធ្លាប់ប្រាប់ថា មានគេទាក់ទងអោយទៅសម្តែងនៅបរទេសជាបន្តបន្ទាប់ តែលោកបដិសេធ ដោយសារជាប់រវល់ការងារសិល្បៈក្នុងស្រុកច្រើន ។

នី រតនា ទៅ​លំហែរ​កាយ​នៅ​ប្រទេស​ថៃ ជា​លើកដំបូង !

ថ្មីៗនេះលោកទើបតែត្រលប់មកពីសម្តែងនៅប្រទេសកូរ៉េ រយៈពេលខ្លីក្រោមការអញ្ជើញពីសំណាក់ហាងកែសម្ជស្សកូរ៉េមួយ៕

ចេនី