អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

6 Videos


ទើបតែវិលត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុន អេឡិច ចាន់ត្រា បែរជាឈឺជាប្រចាំ រហូតលោកបានត្អូញត្អែរថា នៅស្រុកគេមិនឈឺទេ បែរជាមកឈឺនៅស្រុកខ្លួនឯងវិញ ។ទោះបីជាឈឺយ៉ាងនេះក្តី បុរសសង្ហា អេឡិច ចាន់ត្រា នៅតែខំប្រឹងចេញធ្វើការងារដូចសព្វដង ។

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

គ្រាន់តែមកដល់ស្រុកខ្មែរភ្លាម អេឡិច ចាន់ត្រា គេងឈឺតែម្តង ទោះបីជាខ្លួនឈឺយ៉ាងណាក្តី លោកនៅតែព្យាយាម ទៅធ្វើការងាររបស់ខ្លួនទៀត។ ថ្មីៗនេះលោកទទួលបានការងារជាច្រើនទាំងការថតផ្សាយពាណិជ្ជកម្មនិងការងារ នៅក្នុងក្រុម។ ជាក់ស្តែងនៅក្នុងសប្តាហ៍នេះ លោកត្រូវចេញសម្តែងនិងចេញថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួន ទាំងខ្លួនឈឺ ។

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

អេឡិច ចាន់ត្រា ពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលខ្លួនមានការងារច្រើនត្រូវធ្វើ អាចនិយាយបានថា នៅក្នុងឆ្នាំ២០១៦នេះ លោកពិតជាជោគជ័យខ្លាំងនៅក្នុងអាជីពសិល្បៈ ។

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

គួរបញ្ជាក់ផងដែរថា អេឡិច ចាន់ត្រា ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរនៅលើទឹកដីអូស្ត្រាលី ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ លោកត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសបារាំងជាបន្តទៀត ៕

អាលីណា

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​

អេ​ឡិច ចាន់​ត្រា ប្រឹង​ទាំង​ឈឺ​