អម្ពរ ទេវី បាន​មក​ដល់​ភ្នំពេញ​ហើយ!

បន្ទាប់​ពី​ចំណាយ​ពេល​ជិត​២​ថ្ងៃ តារា​សម្ដែង​ជើង​ចាស់ អម្ពរ ទេវី បាន​មក​ដល់​កម្ពុជា​ហើយ នៅ​ប៉ុន្មាន​នាទី​មុន​នេះ។

ដំណើរ​របស់​អ្នក​នាង អម្ពរ ទេវី មក​កាន់​កម្ពុជា​ត្រូវ​បានលាក់​លៀម អ្នក​ពាក់​ព័ន្ធផ្សេង​ៗ​មាន ភាគី​ផលិតកម្ម​ថោន ក្នុង​នោះ​អ្នក​និពន្ធ ពាន់ ភួងបុប្ផា ដែល​ដឹកនាំ​ អម្ពរ ទេវី មក​ថត​ភាពយន្ត​ជា​ថ្មី​នៅ​កម្ពុជា តាំង​ពី​ចាក​ចេញ​ជាង​១០​ឆ្នាំ​នោះ ក៏​មិន​ព្រម​ប្រាប់​ដែរ។

 

 

 

អម្ពរ ទេវី បាន​មក​ដល់​ភ្នំពេញ​ហើយ!

 

 

តាម​ប្រភព​​មួយ​ផ្សេង​ បាន​បង្ហើប​ថា មូលហេតុ​ដែល​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ព្យាយាម​លាក់ ព្រោះ​ពួក​គេ​ចង់​បាន​តារា​សម្ដែង​ជើង​ចាស់​មក​សម្ដែង​ភាពយន្ត​សិន ទើប​ធ្វើ​សន្និសីទសារព័ត៌មាន​ជា​ក្រោយ។ បន្ទាប់​ពី​ព័ត៌មាន​ពី​ដំណើរ​របស់​ដៃគូ​សម្ដែង​សាក​សម​របស់​លោក ទេព រិនដារ៉ូ បាន​មក​ដល់​ភ្នំពេញ​រសៀល​នេះ​ហើយ។

 

អម្ពរ ទេវី បាន​មក​ដល់​ភ្នំពេញ​ហើយ!

 

(រាប់​ពី​ឆ្វេង) អម្ពរ ទេវី និង​កូនប្រុស(រូប​អាវ​ខ្មៅ) និង​លោក ឯម រាម(រូបភាព៖ FB ឯម រាម)

 

លោក ឯម រៀម អ្នក​ច្នៃម៉ូដ​ម្នាក់ បាន​បើក​បង្ហាញ​ព័ត៌មាន​នេះ តាម​រយៈ​រូប​ថត​ចំនួន​ពីរ​សន្លឹក ក្នុង​នោះ អម្ពរ ទេវី ដែល​មាន​ម៉ូដ​សក់​ខ្លី បាន​រួម​ដំណើរ​ជាមួយ​កូន​ប្រុស​ម្នាក់៕

 

 

អត្ថបទ៖ ទារិកា