Q&A: តើ​ការ​លេបទឹក​ស្ពែ​ម​បុរស​បង្ក​គ្រោះថ្នាក់​ឬទេ ?​

6 Videos


សំណួរ
នាងខ្ញុំបានត្រូវសង្សារបង្ខំឱ្យលេបទឹកស្ពែមរបស់គាត់ចំនួនពីរដងហើយ ដោយគាត់ប្រាប់ថានឹងផ្តល់ជាវីតាមីន ព្រមទាំងធ្វើឱ្យសាច់សា្អតទៀតផង ។ ដោយសារការមិនហ៊ានប្រកែក និង ចង់សាកល្បងមើលផងនាងខ្ញុំខំប្រឹងលេបទាំងចង់ក្អួតចង្អោរ ប៉ុន្តែទោះបីយ៉ាងណាពេលនេះបានលេបចូល ពោះរួចជាស្រេចហើយ ។

នាងខ្ញុំចង់ដឹងថា ការលេបទឹកស្ពែមបុរសបង្កគ្រោះថ្នាក់ឬទេ ? ហើយដែលថាមានវីតាមីននោះ ពិតដែរឬទេ ?

ចម្លើយ
តាមពិតហើយតាមការស្រាវជ្រាវនោះបង្ហាញថា ក្នុងទឹកស្ពែមរបស់បុរសមានលាយផ្សំទៅដោយប្រូតេអ៊ីន សារជាតិខ្លាញ់ ស្ករ និង ធាតុរ៉ែផ្សេងៗក្នុងបរិមាណច្រើនល្មមគួរសម ។ បើយើងមើលពីវិតាមីនទាំងនេះនឹងយល់ថាវាផ្តល់វីតាមីនយ៉ាងពិតប្រាកដ តែតាមពិតហើយវាមិនដូច្នេះឡើយ ។ ផ្ទុយស្រឡះមកវិញ បើទឹកស្ពែមបុរសមិនស្អាតល្អហើយមានរបស់កខ្វក់លាយឡំ ពិសេសមានមេរោគផង ការលេបទឹកស្ពែមបុរសមិនត្រឹមតែកខ្វក់ទេ ប៉ុន្តែវានៅជាភ្នាក់ងារចម្លងមេរោគយ៉ាងសាហាវថែមទៀតផង ពិសេសជំងឺកាមរោគ ឬ សូម្បីតែជំងឺអេដស៍ដែលជាជំងឺដ៏កាចសាហាវនោះ ។

យកល្អអ្នកមិនគប្បីសាកល្បងវាឡើយ ព្រោះថា ត្រឹមតែប្រើមាត់ឱ្យបុរសនោះ ប្រសិនបើប្រដាប់ភេទរបស់គេមានជំងឺ ដូចជាសេមាន់ រើម… នោះអាចចម្លងដល់បរិវេណមាត់របស់អ្នបានយ៉ាងងាយ ។ កន្លងមក មានស្ត្រីមិនតិចទេដែលរងគ្រោះដោយសារបញ្ហារួមភេទដោយការប្រើដោយមាត់នេះ ។

ហេតុនេះបើអ្នកមិនបានដឹងពីប្រវត្តិបុរសជាដៃគូច្បាស់លាស់ ឬ មិនបានពិនិត្យឈាមរកមេរោគទេមិនគប្បីសាកល្បងរួមភេទដោយការប្រមាត់ពិសេសចៀសវាងដាច់ខាតការលេបទទឹកស្ពែមនេះតែម្តង ៕