អបអរសាទរ តួ​ស្រី​ក្នុង​រឿង «និ​ន​ចា​អណ្តើក ២០១៦» សម្រាលកូន​ប្រុស​ដោយ​សុវត្ថិភាព​

6 Videos

តារាឯកស្រីក្នុងរឿងហូលីវូដដ៏ល្បី Teenage Mutant Ninja Turtles ឬ យើងហៅថា និនចាអណ្តើក នាង Megan Fox បានផ្តល់កំណើតកូនប្រុសម្នាក់កាលពីដើមខែសីហាកន្លងទៅនេះ ។

អបអរសាទរ តួ​ស្រី​ក្នុង​រឿង «និ​ន​ចា​អណ្តើក ២០១៦» សម្រាលកូន​ប្រុស​ដោយ​សុវត្ថិភាព​

យោងតាមសារព័ត៌មាន គេបានដឹងថា នាង Megan និង ស្វាមី Brain Austin Green បានដាក់ឈ្មោះកូនប្រុសទី ៣ របស់ខ្លួនថា Journey River Green ។ ឪពុករបស់តារាហូលីវូដដ៏ល្បី ឈ្មោះរូបនេះ លោក Franklin បានប្រាប់ឲ្យដឹងថា« កូនស្រីខ្ញុំជាម្តាយដ៏អស្ចារ្យម្នាក់ ហើយខ្ញុំស្ទើរតែមិនជឿទេថា នាងបានកូនទាំង ៣ សុទ្ធតែប្រុស ។

អបអរសាទរ តួ​ស្រី​ក្នុង​រឿង «និ​ន​ចា​អណ្តើក ២០១៦» សម្រាលកូន​ប្រុស​ដោយ​សុវត្ថិភាព​

ការក្លាយជាជីដូនជីតាគេគឺជាបទពិសោធដ៏អស្ចារ្យរបស់មនុស្សម្នាក់ ហើយវាក៏ជាចំណែកមួយ ជួយពង្រឹងទំនាក់ទំនងគ្រួសារឲ្យកាន់តែជិតស្និទ្ធផងដែរ» ។ ចំពោះព័ត៌មានលែងលះគ្នាវិញ នាង Megan និង ស្វាមីត្រូវបានគេដឹងថា ត្រូវរ៉ូវគ្នាវិញហើយ ដោយពួកគេសម្រេចចិត្តច្រានចោលការលែងលះ និង បន្តរស់នៅជាស្វាមីភរិយាបន្តទៀត ។

អបអរសាទរ តួ​ស្រី​ក្នុង​រឿង «និ​ន​ចា​អណ្តើក ២០១៦» សម្រាលកូន​ប្រុស​ដោយ​សុវត្ថិភាព​

គួរបញ្ជាក់ដែរថា សព្វថ្ងៃ នាង Megan បានក្លាយជាម្តាយនៃកូនប្រុស ៣ នាក់ ដោយកូនទី ១ មានអាយុ ៣ ឆ្នាំ កូនទី ២ មានអាយុ ២ ឆ្នាំ ហើយកូនប្រុសពៅទើបនឹងកើតនេះឯង ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)