កម្ពស់​៖​ហូ​ឡង់ និង​ឡេ​តូ​នី ខ្ពស់​ជាងគេ ឯ​ទី​ម័​រ​ខាងកើត និង​ហ្គា​តេ​ម៉ា​ឡា ទាប​ជាងគេ​ និពន្ធដោយ : ធីតា       August-13-2016, 9:39 pm         258

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពស់​៖​ហូ​ឡង់ និង​ឡេ​តូ​នី ខ្ពស់​ជាងគេ ឯ​ទី​ម័​រ​ខាងកើត និង​ហ្គា​តេ​ម៉ា​ឡា ទាប​ជាងគេ​​អ្នកស្រាវជ្រាវ​ប្រមាណ​៨០០​នាក់​នៃ​មហាវិទ្យាល័យ Imperial College London បាន​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការសិក្សា​របស់ខ្លួន​ទាក់ទង​នឹង​ការវិវត្ត​នៃ​កម្ពស់​របស់​មនុស្ស​ចាប់​ពី​ឆ្នាំ​១៨៩៦ ដល់​ថ្ងៃ​១៩៩៦​សម្រាប់​ដំណាក់កាល​ទីមួយ និង​ចាប់ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​២០១៤​សម្រាប់​ដំណាក់កាល​ទី​ពីរ​។ តាម​លទ្ធផល​សិក្សា​លើ​ជាតិ​សាសន៍​ជាង​២០០​នៅលើ​ពិភពលោក បុរស​ហូ​ឡង់ ស្ត្រី​ឡេ​តូ​នី មាន​កម្ពស់​ខ្ពស់​ជាងគេ រីឯ​បុរស​ទី​ម័​រ​ខាងកើត និង​ស្ត្រី​ហ្គា​តេ​ម៉ា​ឡេ ទាប​ជាងគេ​។​

​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Imperial College London បានផ្តល់​អំណះអំណាង​ថា មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​១៨៩៦​នៅក្នុង​ទ្វីបអាស៊ី អាមេរិក​កណ្តាល និង​អាមេរិក​ឡាទីន មាន​កម្ពស់​ទាប​ជាងគេ​។ ពលរដ្ឋ​ហ្គា​តេ​ម៉ា​ឡា មាន​កម្ពស់​មធ្យម​ទាប​ជាងគេ​បំផុត ពោលគឺ​១,៤៩​ម៉ែត្រ បន្ទាប់មក​មាន​ឡាវ និង​ទី​ម័​រ​
ខាងកើត​។​
កម្ពស់​៖​ហូ​ឡង់ និង​ឡេ​តូ​នី ខ្ពស់​ជាងគេ ឯ​ទី​ម័​រ​ខាងកើត និង​ហ្គា​តេ​ម៉ា​ឡា ទាប​ជាងគេ​ និពន្ធដោយ : ធីតា       August-13-2016,  9:39 pm         258

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ដែលមាន​កម្ពស់​ខ្ពស់​ភាគច្រើន កើត​នៅក្នុង​ប្រទេស​ហូ​ឡង់​នៅ​ចុង​សប្តាហ៍​ទី​២០ ពោល​កម្ពស់​គឺ​១,៨២​ម៉ែត្រ​។  ជាមួយគ្នានេះ បុរស​មាន​កម្ពស់​ខ្ពស់​នា​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយនេះ ភាគច្រើន​រស់នៅ​អឺរ៉ុប​កណ្តាល និង​ខាងជើង អាមេរិក​ខាងជើង និង​ដែន​កោះ​ក្នុង​ប៉ាស៊ីហ្វិក​។ អ្នក​ទាំងនោះ មានដូចជា ស៊ុយអែត ន័​រវេ​ស និង​អាមេរិក ជាដើម​។​

​បច្ចុប្បន្ន យុវជន​ពេញវ័យ​ឡេ​តូ​នី កំពុង​នាំមុខគេ​ក្នុងចំណោម​មនុស្ស​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ ដោយមាន​ប្រវែង​១,៧០​ម៉ែត្រ​ជា​មធ្យម រីឯ​ហូ​ឡង់​ស្ថិតនៅ​លេខ​២​ជាមួយនឹង​កម្ពស់​មធ្យ​ម ១,៦៩​ម៉ែត្រ​។

​ស្ត្រី​ស៊ុយអែត​ដែល​ពេញវ័យ​មាន​កម្ពស់​ជា​មធ្យម ១,៦០​ម៉ែត្រ ដោយ​នាំមុខ​ស្ត្រី​នៅ​ន័​រវេ​ស អ៊ី​ស្លង់ អាមេរិក និង American Samoa ខណៈ​ស្ត្រី​ដែលមាន​ទាប​ជាងគេ គឺ​ស្ត្រី​ហ្គា​តេ​ម៉ា​ឡា ដែល​កម្ពស់ ១,៤០​ម៉ែត្រ បន្ទាប់មក​មាន អែល​សាវ៉ា​ឌ័​រ ពេ​រូ បង់​ក្លា​ដែ​ស កូរ៉េខាងត្បូង និង​ជប៉ុន​។​

​ប៉ុន្តែ​សម្រាប់​លទ្ធផល​ជារួម​គិត​រហូតដល់​ឆ្នាំ​២០១៤ បុរស​ហូ​ឡង់ (១,៨២​ម៉ែត្រ​) និង​ស្ត្រី​ឡេ​តូ​នី (១,៧០​ម៉ែត្រ​) ជាប់​ក្នុង​កំណត់ត្រា​ជា​ជាតិ​សាសន៍​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ រីឯ​បុរស​ទី​ម័​រ​ខាងកើត (១,៦០​ម៉ែត្រ​) និង​ស្ត្រី​ហ្គា​តេ​ម៉ា​ឡា (១,៤៩​ម៉ែត្រ​) មាន​កម្ពស់​ទាប​ជាងគេ​។

កម្ពស់​៖​ហូ​ឡង់ និង​ឡេ​តូ​នី ខ្ពស់​ជាងគេ ឯ​ទី​ម័​រ​ខាងកើត និង​ហ្គា​តេ​ម៉ា​ឡា ទាប​ជាងគេ​ និពន្ធដោយ : ធីតា       August-13-2016,  9:39 pm         258

​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ Imperial College London បង្ហាញ​ផងដែរ​ថា ស្ត្រី​កូរ៉េខាងត្បូង មាន​ការវិវត្ត​ផ្នែក​កម្ពស់​ជាងគេ​នា​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​កើន​រហូតដល់​ទៅ​២០,២​សង់ទីម៉ែត្រ (១,៦២​ម៉ែត្រ​) ខណៈ​បុរស​អ៊ីរ៉ង់ កើន​ចំនួន​១៦,៥​សង់ទីម៉ែត្រ បើ​ប្រៀបធៀប​ទៅនឹង​កម្ពស់​កាលពី​សត​វត្ស​ទី​១៩ ៕