អាណិត​ស្រណោះ​សំដី ពៅ បញ្ញា​ពេជ្រ ពេល​នាង​ត្អូញត្អែរ​!

នៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ ពៅ បញ្ញាពេជ្រ តារាចម្រៀងដែលស្ថិតក្នុងភាពពិការមិនអាចក្រោកដើរបាននោះ នាងបានពន្លេចនូវអារម្មណ៍ ដោយបានសរសេរសារដែល មើលទៅពិតជា អាណិតចំពោះរូបនាងខ្លាំងណាស់ នាងបានសរសេរថា ៖

KA-00ST

គ្មានអ្វីសប្បាយចិត្តជាងគេជូនដើរផ្សារហើយបានញុំាការ៉េមដែលខ្ញុំចូលចិត្តទេ បានតែប៉ុណ្ណឹងក៏ខ្ញុំគ្រប់គ្រាន់ហើយ ទោះបីមួយជីវិតនេះខ្ញុំមិនអាចងើបឡើងដើរបានដូចដើមវិញក៏ដោយ !! អោយធ្វើម្តេចបើនេះជាវាសនាខ្ញុំទៅហើយ ? ។ បើទោះជានាងសរសេរសារនេះខ្លីមែនតែបើវិភាគពិចារណាពិតជាសង្វេគ អាណិតអាសូរដល់រូបនាងណាស់។

KA-01ST
ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករលបលួចបាញ់ប្រហារត្រូវចំនួន២គ្រាប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ វេលាម៉ោង៦ និង៣០នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែ និងឋាមពល ក្នុងរាជធានីភ្នំពេញ។ តាំងពីនោះ រហូតមកទល់ ពេលនេះសមត្ថកិច្ចមិនទាន់មានពន្លឺ ឬអាចវែកមុខឃាតករឃើញនៅឡើយទេ។

KA-02ST
ពៅ បញ្ញាពេជ្រ ពេលនេះនាងកំពុងស្ថិតនៅ អ៊ូប៊ុនរ៉ាត់ចាន់ថានី លើទឹកដីថៃនៅឡើយដោយ នាងបាន ទៅ ព្យាបាលខ្លួន ដោយវិធីធ្វើលំហាត់ប្រាណ ដើម្បីឲ្យនាងអាចដើរបាន ហើយមកទល់ពេលនេះនាងពុំទាន់អាចដើរបាននៅឡើយទេ។ គួរឲ្យអាណិតដល់ ពៅ បញ្ញាពេជ្រ ជាខ្លាំងនាងបានចាត់ខ្សែជីវិតរបស់នាង គឺលើវាសនា! ។

KA-06ST

គូរឲ្យកោតសរសើរក្រៅតែពីប្រើពេលព្យាបាលនាងមិនតែងតែឆ្លៀតបង្ហាញរូបភាព និងមតិនិយាយលេងជាមួយមនុស្សក្នុងបណ្តាញសង្គមហ្វេសប៊ុក ជួននាងច្រៀងសំនៀងដ៏ពិរោះដដែល ដាក់បង្ហោះក្នុងគណនេយ្យរបស់នាង។ មិនលាក់លាមទេ ពៅ បញ្ញាពេជ្រ បានសរសេររំលឹកអ្នកលេងហ្វេសប៊ុកថា ៖ នាងខ្ញុំចូលចិត្តថតអង្គុយ ទោះចង់ឈរថតក៏មិនអាចដែរ ដូចនេះសូមបងប្អូនខ្លះៗកុំឆ្ងល់ កុំធុញអីណាបើមិនផុសទេធ្វើមិចបានលេងមួយបងប្អូនទាំងអស់គ្នា។

KA-07ST

ថ្មីៗនេះបើតាមការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកគេសង្កេតឃើញថា ពៅ បញ្ញាពេជ្រ ហាក់ មានសុខភាពគ្រាន់បើជាងមុនច្រើនដោយសារតែគេឃើញថានាងបានប្រឹងប្រែងថែទាំសុខភាពតាមវិធីគេងពីព្រលប់ភ្ញាក់ពីព្រលឹមសូត្រធម៌ហាត់ប្រាណញ៉ាំទឹកដើម្បីធ្វើឲ្យមានសុខភាពល្អសម្រស់ស្អាត ៕

KA-09ST

 

KA-1P