ប្អូនជីដូនមួយ តារា​សម្តែង ខៀវ សុខា​រ៉ាវី ត្រូវ​ឃាតក​ចូល​បាញ់សម្លាប់​ក្នុង​ហាង​លក់ទំនិញ​ម៉ា​ត (ONLY U MART) របស​នាង ខៀវ សុខា​រ៉ាវី ក្បែរ​ផ្សារ​រាត្រី​

ភ្នំពេញ៖ មានឃាតកម្មបាញសម្លាប់មនុស្សទៀតហើយនៅទីក្រុងភ្នំពេញ នាព្រលប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ ឃាតករបានចូលទៅក្នុងហាងលក់ទំនិញម៉ាត (ONLY U MART) បានបាញ់យុវជនម្នាក់ដែល ជាប្អូនជីដូនមួយរបស់តារាសម្តែង ខៀវ សុខារ៉ាវី ដេកដួលក្នុងថ្លុកឈាមរបួសធ្ងន់។ ហើយភា្មមៗនោះជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះ តែដោយសាររបួសធ្ងន់ពេកពេលទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ហាងលក់ទំនិញម៉ាត អូនលីយូម៉ាត (ONLY U MART) ជាកម្មសិទ្ធរបស់ តារាសម្តែង ខៀវ សុខារ៉ាវី ដែលមានទីតាំងនៅជិតផ្សាររាត្រីចម្ងាយពីគ្នា២០ម៉ែត្រ ជាប់មាត់ទន្លេសាប់ នៅម្តុំផ្សារចាស់។

KA-02UM
ប្រភពពីកន្លែងកើតហេតុថា ខណៈឃាតកចូលក្នុងម៉ាតបំផ្ទុះកាំភ្លើងបាញ់ប្អូនជីដូនមួយ តារាសម្តែង ខៀវ សុខារ៉ាវី កំពុងតែងូតទឹកនៅផ្ទជាន់ខាងលើ។ បន្ទាប់ពីបាញ់ប្រហារបានសម្រេចឃាតកបានគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញស្ទាក់ចាប់បានភ្លាមៗបញ្ជូនទៅអធិការខណ្ឌដូនពេញ។ ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានអះអាងថា ភ្លាមៗនោះប៉េអិមខណ្ឌដូនពេញក៏បានចាប់ច្រឡំប្អូនប្រុសរបស់តារាសម្តែង ខៀវ សុខារ៉ាវី ម្នាក់ឈ្មោះខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំដាក់ខ្នោះ។

KA-03UM
សាច់ញាតិរបស់តារាសម្តែង ខៀវ សុខារ៉ាវីបាននិយាយថា ជនរងគ្រោះ(ស្លាប់) ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកឡានឲ្យតារាសម្តែង ខៀវ សុខារ៉ាវី ជាមនុស្សប្រុសមានចរិតស្រីស្លូតបូត មិនដែលមានជម្លោះជាមួយនរណាឡើយ។

13886969_312403889092120_4867723747366682143_n

បន្ទាប់ពីខ្មាន់កាំភ្លើងចូលបាញ់ប្អូនជីដូនមួយរបស់ខ្លួនឆោឡោឡើង ម្តាយបង្កើតនាងខៀវ សុខារ៉ាវី ដែលគាត់ស្ថិតនៅក្នុងហេតុការណ៍នោះដែរបានដួលសន្លប់។ ចំណែកនាងសុខារ៉ាវី ភិតភ័យរ័ញនិយាយមិនចេញទេ តែនាងថា ហាងលក់ទំនិញម៉ាត អូនលីយូម៉ាត (ONLY U MART) មានបំពាក់កាម៉េរ៉ាសុត្ថិភាព ដែល ដែលអាចមើលដឹងពីសកម្មភាពឃាតកបាន។ ទោះយ៉ាងណាបន្ថែមពីការចាប់បានខ្លួនឃាតក ហើយភស្តុតាងក្នុងកាម៉េរ៉ាអាចជាភស្តុតាងវែកមុខពីមូលហេតុនៃឃាតកម្មនេះបានយ៉ាងងាយស្រួល ដើម្បីផ្តលយុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារ៕