ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​ Pep Guardiola នៅ​អង់គ្លេស​ឈ្នះ​ទាំងតាន​តឹង​

កាលពីយប់មិញក្របខណ្ឌ English Premier League បានចាប់ផ្ដើមការប្រកួតសម្រាប់សប្ដាហ៍ដំបូងនៅរដូវកាលថ្មី ហើយក្នុងនោះដែរក្លឹប Manchester City ដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola បានយកឈ្នះដោយលទ្ធផល២ទល់នឹង១លើក្លឹប Sunderland ។

យ៉ាងណាការប្រកួតហាក់នេះដូចជាមិនងាយស្រួលប៉ុន្មានសម្រាប់ក្រុមលោក Pep Guardiola ដោយដំបូងឡើយក្លឹប Man City បានបើកការនាំមុខនៅនាទី៤ដែលនោះជាការស៊ុតបាល់ប៉េណាល់ទីជោគជ័យពីសំណាក់កីឡាករ Sergio Aguero ក៏ប៉ុន្តែនៅនាទីទី៧១កីឡាករ Jermain Defoe អាចរកគ្រាប់បាល់តាមស្មើឲ្យ Sunderland បានដោយជោគជ័យ ។

ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​ Pep Guardiola នៅ​អង់គ្លេស​ឈ្នះ​ទាំងតាន​តឹង​

ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​ Pep Guardiola នៅ​អង់គ្លេស​ឈ្នះ​ទាំងតាន​តឹង​

ក្រោយការតាមស្មើ Man City បានបង្កើនការវាយសម្រុកយ៉ាងខ្លាំងរហូតដល់ការប្រកួតជិតបញ្ចប់ទៅហើយគឺនៅនាទី៨៧ខ្សែការពារមួយរូបរបស់ Sunderland បែរធ្វើឲ្យចូលទីខ្លួនឯង ដែលវាហាក់ដូចជាកាដូសម្រាប់ជូនលោក Pep Guardiola ឲ្យទទួលបាន៣ពិន្ទុនៅក្នុងដឹកនាំដំបូងនៅក្របខណ្ឌ English Premier League អញ្ចឹង ។

សូមទស្សនា Highlight នៃការប្រកួតនេះ ៖

  • ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​ Pep Guardiola នៅ​អង់គ្លេស​ឈ្នះ​ទាំងតាន​តឹង​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:វីដេអូ
Tags: