នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សិស្សសាលា​ប្រុស​-​ស្រី ៦ នាក់ ក្នុងផ្ទះសំណាក់​

6 Videos


សិស្សសាលាប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ សហការណ៍ ជាមួយនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន នៅពេលដែលប្រមូលផ្តុំគ្នា នៅផ្ទះសំណាក់ ។

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សិស្សសាលា​ប្រុស​-​ស្រី ៦ នាក់ ក្នុងផ្ទះសំណាក់​

ការឆែកឆេរឃាត់យុវសិស្សនៅក្នុងផ្ទះសំណាក់នេះគឺធ្វើឡើង កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថៃ្ងទី ១២ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅបន្ទប់ ២០១ និងបន្ទប់លេខ ២០៦ ក្នុងផ្ទះសំណាក់អប្សរាសែនសុខ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សិស្សសាលា​ប្រុស​-​ស្រី ៦ នាក់ ក្នុងផ្ទះសំណាក់​

យុវសិស្សដែលត្រូវនាំខ្លួនមានឈ្មោះ ញាណ សុខហេង ភេទប្រុស អាយុ ១៥ ឆ្នាំ ជាសិស្ស ឈ្មោះ សំ សុភត្ត្រា ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឈ្មោះ សុភា ដេវិត ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឈ្មោះ លាប ចន្ធី ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្ស ស្នាក់នៅម្តុំចំការដូង ឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនិងចុងក្រោយ ឈ្មោះ រស់ កញ្ញា ភេទស្រី អាយុ ១៧ ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ ។

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សិស្សសាលា​ប្រុស​-​ស្រី ៦ នាក់ ក្នុងផ្ទះសំណាក់​

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ការចុះឆែកឆេរផ្ទះសំណាក់នេះ បន្ទាប់ពីមានពាក្យបណ្តឹងថា ឈ្មោះ សុខ រដ្ឋា បានយកម៉ូតូ១គ្រឿង ម៉ាកធូដេពណ៌ក្រហម ចេញបាត់ពីផ្ទះចំនួន៣ថ្ងៃមកហើយ ដោយមិនឃើញយកទៅវិញ ហើយឈ្មោះសុខ រដ្ឋា បានមកស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ សមត្ថកិច្ចក៍បានសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះឆែកឆេរតែម្តង ។

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សិស្សសាលា​ប្រុស​-​ស្រី ៦ នាក់ ក្នុងផ្ទះសំណាក់​

ក្នុងការឆែកឆេរនេះសមត្ថកិច្ចក៏បានរកឃើញយុវសិស្សចំនួន ៦ នាក់ បានប្រមូលផ្តុំគ្នានៅក្នុងផ្ទះសំណាក់ ព្រមទាំងឆែកឆេររកឃើញម៉ូតូចំនួន ៤ គ្រឿង និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ៕

សុថាត់

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សិស្សសាលា​ប្រុស​-​ស្រី ៦ នាក់ ក្នុងផ្ទះសំណាក់​