Hot News:​បាញ់​សម្លាប់​ប្អូន​តារា​សម្ដែង​ខៀវ សុ​ខា​រ៉ាវី​នៅ​ម៉ាត​ផ្ទះ​របស់​នាង​ផ្ទាល់​(Update)

រាជធានីភ្នំពេញ៖ ករណីបាញ់សម្លាប់ស្រស់ៗ ទៅលើប្អូនប្រុសជីដូនមួយ របស់តារាសម្ដែង ខៀវ សុខារ៉ាវីនៅក្នុងផ្ទះផ្សារម៉ាតរបស់នាងផ្ទាល់ នៅម៉ោងប្រមាណជា៩យប់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ស្ថិតនៅក្បែរផ្សាររាត្រី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

Hot News:​បាញ់​សម្លាប់​ប្អូន​តារា​សម្ដែង​ខៀវ សុ​ខា​រ៉ាវី​នៅ​ម៉ាត​ផ្ទះ​របស់​នាង​ផ្ទាល់​(Update)

ជនរងគ្រោះឈ្មោះ សឿន ចាន់ដារ័ត្ន ដែលត្រូវជាប្អូនជីដូនមួយរបស់ តារាសម្ដែងខាងលើ និងជាអ្នកដែល បើករថយន្តប្រចាំខ្លួននាងផ្ទាល់តែម្ដង។

ដោយឡែកជនសង្ស័យ ចំនួនពីរនាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងនោះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួនខៀវ ថនវ៉ាន់ឌី ជាប្អូនប្រុសបង្កើតរបស់ ខៀវ សុខារ៉ាវី និងម្នាក់ទៀតឈ្មោះ ណារិន ដោយសង្ស័យបានចូលរួមក្នុងហេតុការណ៍នេះ។

ទាក់ទងនិងការចោទប្រកាន់នេះអ្នកនាង ខៀវ សុខារ៉ាវី បានអះអាងថា ប្អូនប្រុសបង្កើតរបស់នាងមិនមែនជាអ្នកធ្វើរឿងនេះទេ ដោយអ្នកនាងនិយាយថាមុនកើតហេតុ ប្អូននាងទាំងពីរកំពុងអង្គុយមើលទូរទស្សន៍ជុំគ្នា ក្នុងផ្សារម៉ាតរបស់នាង។

ទាក់ទងនឹងកាមេរ៉ា សុវត្ថិភាពក្នុងហាង អ្នកនាងហាក់ដូចជាមិនទុកចិត្ត ប្រគល់ឲ្យសមត្ថកិច្ចនោះទេ តែទោះបីជាយ៉ាងណាជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក អ្នកនាង អះអាងនឹងប្រគល់ឲ្យសមត្ថកិច្ចរូបណា ដែលនាងអាចទុកចិត្តបាន។ ពេលនេះកាមេរ៉ា សុវត្ថិភាពក្លាយជាភស្តុតាងដ៏សំខាន់ ក្នុងការស្រាយចម្ងល់ថា តើរឿងរ៉ាវនេះ ប្អូនប្រុសបង្កើតនាងជាអ្នកធ្វើឬយ៉ាងណា។

សាកសពរបស់ជនរងគ្រោះ បាននឹងកំពុងរៀបចំធ្វើបុណ្យនៅ វត្តពោយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

Hot News:​បាញ់​សម្លាប់​ប្អូន​តារា​សម្ដែង​ខៀវ សុ​ខា​រ៉ាវី​នៅ​ម៉ាត​ផ្ទះ​របស់​នាង​ផ្ទាល់​(Update)

Hot News:​បាញ់​សម្លាប់​ប្អូន​តារា​សម្ដែង​ខៀវ សុ​ខា​រ៉ាវី​នៅ​ម៉ាត​ផ្ទះ​របស់​នាង​ផ្ទាល់​(Update)
ប្រភព៖ kqube

  • Hot News:​បាញ់​សម្លាប់​ប្អូន​តារា​សម្ដែង​ខៀវ សុ​ខា​រ៉ាវី​នៅ​ម៉ាត​ផ្ទះ​របស់​នាង​ផ្ទាល់​(Update)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: