ស្រី​ស្រលាញ់​ស្រី!​ចាំ​បាត់​ៗ​​បោក​លុយ​ជិត​២​ពាន់​ដុល្លារ​ស្ត្រី​ជា​ប្ដី​រកឃើញ​ប្ដឹង​សមត្ថកិច្ច​

រាជធានីភ្នំពេញ៖ រឿងរ៉ាវស្នេហារវាងស្រីស្រលាញ់ស្រី បានប្ដឹងផ្ដល់ដល់សមត្ថកិច្ច បន្ទាប់ពីនារីរងគ្រោះជាប្តី បានចាញ់បោកនាងប្រពន្ធ ដែលសន្យាថារួមរស់សុខទុក្ខជាមួយគ្នា អស់មួយជីវិត ក្រោយពេលវិញវិលពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បែរជាត្រូវនាងជើងល្អលួងលោម បោកលុយអស់លុយជិត២ពាន់ដុល្លារអាមេរិក ហើយគេចខ្លួនបាត់សូន្យឈឹង។
ស្រី​ស្រលាញ់​ស្រី!​ចាំ​បាត់​ៗ​​បោក​លុយ​ជិត​២​ពាន់​ដុល្លារ​ស្ត្រី​ជា​ប្ដី​រកឃើញ​ប្ដឹង​សមត្ថកិច្ច​
ស្ត្រីម៉េម៉ាយដែលដើរតួជាប្ដីនោះឈ្មោះ ប៊ុត ស៊ីណាត អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់បន្ទប់ផ្ទះជួលក្នុងភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិវាលអំពិល ឃុំទ្រាល ស្រុកបារាយ ខេត្តកំពង់ធំ។ នាងបានអះអាងថា បានចាញ់បោកប្រពន្ធអស់កងដៃ១ឈុត ដែលមានតម្លៃ២លាន៨០ម៉ឺនរៀល, ចិញ្ចៀនប្លាទីនដាំត្បូងតម្លៃ៣៨ម៉ឺនរៀល, ទូរស័ព្ទដៃ១គ្រឿងតម្លៃ២៥០ដុល្លារ លុយចំនួន៧៥០ដុល្លារ ។

ដោយឡែកនារីដើរតួជាប្រពន្ធនោះឈ្មោះ គង់ អម្ព ហៅណៃ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលភូមិអូរដឹម សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ស្រ្តីរងគ្រោះប្រាប់ថា បន្ទាប់ពីលែងលះជាមួយប្តីអស់រយៈពេលជាយូរ ហើយក្លាយជាស្ត្រីមេម៉ាយ គ្មានប្តីជាទីពឹង ខ្លួនបានចូលបម្រើការងារកម្មការិនីរោងចក្រ ហើយក៏បានជួបនារីខាងលើ ដែលបម្រើការងារជាមួយគ្នា រហូតដល់ទន់ចិត្តស្រលាញ់សុំស្នេហា និងសន្យារស់នៅជាមួយគ្នាទៀតផង។ ក្រោមមកបាននាងជាប្រពន្ធលួងលោម នាងជាប្ដីឲ្យទិញគ្រឿងអលង្ការ សុំលុយកាក់ និងទូរស័ព្ទបន្តបន្ទាប់ ដែលសរុបជិត២ពាន់ដុល្លារអាមេរិក។

នៅជាមួយគ្នាមិនបានប៉ុន្មានផង បន្ទាប់ពីបានរបស់ទាំងនោះហើយ ស្រីស្រស់រត់បាត់ស្រមោលសូន្យឈឹង ដែលធ្វើឲ្យប្តីរង់ចាំរយៈពេលជាង៤ខែ រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា ទើបប្រទះឃើញប្រពន្ធកំពុងស្នាក់នៅ ជាមួយមិត្តភ័ក្ដិនៅផ្ទះជួល ក៏បានប្ដឹងនគរបាលតែម្ដង។

បន្ទាប់មកនគរបាលបានធ្វើការសាកសួរ នាងជាប្រពន្ធបានសុខចិត្ត ចេញសំណងទៅនាងខាងប្ដីក្នុង១ខែចំនួន៥០ដុល្លារ ជារៀងរាល់ខែ រហូតដល់គ្រប់ចំនួនប្រាក់នោះ និងបានប្រគល់លុយ១០០ដុល្លារអាមេរិកផ្សេងទៀត សម្រាប់ថ្លៃទិញទូរស័ព្ទម៉ាក iPhone5 ដើម្បីបញ្ចប់រឿង៕

ប្រភព៖ kqube

  • ស្រី​ស្រលាញ់​ស្រី!​ចាំ​បាត់​ៗ​​បោក​លុយ​ជិត​២​ពាន់​ដុល្លារ​ស្ត្រី​ជា​ប្ដី​រកឃើញ​ប្ដឹង​សមត្ថកិច្ច​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: