​ភ្ញៀវទេសចរណ៍​ដែល​វង្វេង​ក្នុង​ព្រៃ​ខេត្ត​សៀមរាប​ដោយ​សារ​មិន​ស្ដាប់​មគ្គុទ្ទេសក៍

ខេត្តសៀមរាប៖ ភ្ញៀវទេសចរណ៍ជនជាតិបារាំងដែលវង្វេង ពេញមួយយប់ក្នុងព្រៃរមណីយដ្ឋានក្បាលស្ពាន ខេត្តសៀមរាប កាលពីយប់ថ្ងៃស្រុក ទី១២ ខែសីហា ឆ្នាំ២០១៦ ត្រូវបានគេឲ្យដឹងថា ដោយសារ ភ្ញៀវទេសចរព្យាយាមប្រកែក ជាមួយអ្នកមគ្គទេសក៍ ដោយពួកគាត់អះអាងថាធ្លាប់ បានអានក្នុងសៀវភៅ ឃើញគេសរសេរថា មានផ្លូវចុះបានដោយពុំចាំបាច់ដើរបកក្រោយ ទើបពួកគាត់ចេះតែ ដើរចូលជ្រៅទៅៗ រហូតឆ្ងាយរាប់គីឡូ ពេលត្រឡប់ក្រោយ ក៏វង្វេងរហូតពេញមួយយប់ក្នុងលើភ្នំនោះម្តង។ នេះបើយោងតាមការឲ្យដឹងពីស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ។

​ភ្ញៀវទេសចរណ៍​ដែល​វង្វេង​ក្នុង​ព្រៃ​ខេត្ត​សៀមរាប​ដោយ​សារ​មិន​ស្ដាប់​មគ្គុទ្ទេសក៍

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ មានករណីភ្ញៀវទេសចរណ៍ជនជាតិបារាំងមួយគ្រួសារមានគ្នា០៤នាក់ និងមគ្គុទ្ទេសក៍ម្នាក់ បានវង្វេងនៅក្នុងព្រៃរមណីយដ្ឋាន ក្បាលស្ពាន ខេត្តសៀមរាប តែត្រូវបានក្រុមអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ មានទាំងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផង បានធ្វើការស្វែងរក រហូតដល់វេលាម៉ោង១១និង១២នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានរកឃើញ និងនាំមកមន្ទីរពេទ្យក្នុងក្រុងសៀមរាប ដើម្បីពិនិត្យសុខភាព។

តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ហួត សុធី ស្នងការរងបានបញ្ជាក់ថាជនជាតិបារាំងមួយគ្រួសារនេះមានឪពុក-ម្ដាយ កូនស្រី០២នាក់មានឈ្មោះ ទី១ឈ្មោះ PAUTIERI ROBERT ទី២ឈ្មោះPAUTIERI ALICE ៣.ឈ្មោះPAUTIERI CLARA ទី៤. ឈ្មោះPAUTIERI SYLIE កូនស្រី២នាក់ មានអាយុខ្ទង់១៦ឆ្នាំ និង២០ឆ្នាំ។ ស្នាក់នៅសណ្ឋាគារ Please villa កែងផ្លូវសុខសាន្ត ប្រើប្រាស់ធួរ របស់ក្រុមហ៊ុនឥណ្ឌូឆាយណា។

មុនមានរឿងរ៉ាវដូចនេះ អ្នកបើករថយន្តឈ្មោះ ម៉ៅ សុភាព បានដឹកភ្ញៀវ និងមគ្គុទ្ទេសក៍ទៅទស្សនារមណីយដ្ឋានក្បាលស្ពាន ទៅដល់ម៉ោង០៩និង០០នាទី ពួកគាត់បានកុម្ម៉ង់ទិញបាយម្ហូប ទុកនៅជើងភ្នំរួចហើយប្រាប់អ្នកបើករថយន្តថា យ៉ាងយូរម៉ោង១៣ និងចុះមកញាំបាយវិញ លុះដល់ម៉ោង១២ ថ្ងៃត្រង់មគ្គុទ្ទេសក៍ បានតេប្រាប់គាត់ថាវង្វេងផ្លូវ តៃកុងឡានបានអោយជួបនគរបាល ដែលប្រចាំការនៅតំបន់នោះ និយាយបានបន្តិចក៏ដាច់ការទាក់ទងរហូតតែម្តង៕

​ភ្ញៀវទេសចរណ៍​ដែល​វង្វេង​ក្នុង​ព្រៃ​ខេត្ត​សៀមរាប​ដោយ​សារ​មិន​ស្ដាប់​មគ្គុទ្ទេសក៍
ប្រភព៖ kqube

  • ​ភ្ញៀវទេសចរណ៍​ដែល​វង្វេង​ក្នុង​ព្រៃ​ខេត្ត​សៀមរាប​ដោយ​សារ​មិន​ស្ដាប់​មគ្គុទ្ទេសក៍已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: