ថៃ​ចូល​ដាំ​កូនឈើ​នៅ​ច្រកទ្វារ​ជប់​គគីរ ខ្មែរ​ស្នើ​បញ្ឈប់ តែ​ថៃ​បដិសេធ

6 Videos


ការខ្វែងគំនិតគ្នាបានកើតឡើងទៀតហើយ រវាងថ្នាក់ដឹកនាំខ្មែរ និង ថៃ ស្ថិតនៅច្រកទ្វារជប់គគីរ-សាយតាក់គូ ក្នុងខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ នេះ ដោយផ្តើមចេញពីជនជាតិថៃមួយក្រុម ដឹកនាំដោយអភិបាលស្រុកបានគ្រួត ខេត្តសូរិន្ទបានមកដាំកូនឈើនៅចំងាយពីច្រកប្រមាណ ១២០ ម៉ែត្រ ហើយនៅពេលដែលខាងមន្ត្រីខ្មែរស្នើសុំឲ្យបញ្ឈប់ ស្រាប់តែខាងថៃឆ្លើយថា មិនឈប់ បើចង់ឲ្យពួកគេឈប់ គឺត្រូវមានការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់ពួកគេជាមុនសិន ។

ថៃ​ចូល​ដាំ​កូនឈើ​នៅ​ច្រកទ្វារ​ជប់​គគីរ ខ្មែរ​ស្នើ​បញ្ឈប់ តែ​ថៃ​បដិសេធ

មន្ត្រីនគរបាលខេត្តឧត្តរមានជ័យ ដែលប្រចាំការនៅច្រកទ្វារជប់គគីរ-សាយតាក់គូ បានឲ្យដឹងថា ចាប់ពីវេលាម៉ោង ១២ និង ៣០ នាទី ដល់ម៉ោង១រសៀលថ្ងៃដដែលនេះ នៅទល់មុខច្រកទ្វារព្រំដែនជប់គគីរ-សាយតាក់គូ ភាគីថៃ ដឹកនាំដោយលោកអភិបាលស្រុកបានគ្រួត បានមកដាំកូនឈើចំនួន៥០ដើម ដែលមានចំងាយពីច្រកទ្វារព្រំដែនប្រមាណ ១២០ ម៉ែត្រ ដែលក្នុងករណីនេះ ភាគីកម្ពុជាយើងបានសុំឲ្យភាគីថៃផ្អាកការដាំកូនឈើនេះសិន តែភាគីថៃបានឆ្លើយតបថា កម្មវិធីបានកំពុងចាប់ផ្ដើម មិនអាចបញ្ឈប់បានទេ បើមានបញ្ហាអ្វីសុំឲ្យថ្នាក់លើជួបគ្នា ការដាំកូនឈើគឺខាងថៃសុំដាំសិន បើថ្នាក់លើជួបគ្នាតម្រូវឲ្យដក ខាងថៃនឹងដកចេញវិញ ។

ថៃ​ចូល​ដាំ​កូនឈើ​នៅ​ច្រកទ្វារ​ជប់​គគីរ ខ្មែរ​ស្នើ​បញ្ឈប់ តែ​ថៃ​បដិសេធ

កាលពីពេលកន្លងទៅថ្មីៗនេះ ការខ្វែងកំនិតគ្នាក៏បានកើតឡើងផងដែរ ដោយភាគីថៃ បានស្នើឲ្យសមត្ថកិច្ចខ្មែរនៅច្រកអូរស្មាច់ បញ្ឈប់ការសង់រោងមាន់ថ្មី រហូតមានការជួបគ្នា រវាងអភិបាលខេត្តទាំង ២ ដើម្បីដោះស្រាយទៀតផង ។

ថៃ​ចូល​ដាំ​កូនឈើ​នៅ​ច្រកទ្វារ​ជប់​គគីរ ខ្មែរ​ស្នើ​បញ្ឈប់ តែ​ថៃ​បដិសេធ

យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោងជាង ៤ រសៀលថ្ងៃ ១២ ខែសីហានេះ គេមិនទាន់ដឹងថា មានដំណោះស្រាយដូចម្តេចនៅឡើយទេ ៕

សុថាត់