អាហារ​ដែល​កូនក្មេង គួរ​ចាប់ផ្តើម​ញ៉ាំ​

អាហារ​ដែល​កូនក្មេង គួរ​ចាប់ផ្តើម​ញ៉ាំ​

១. ខ្ទឹម​បារាំង​
​ការបន្ថែម​ខ្ទឹមបារាំង ទៅ​ក្នុង​របប​អាហារ​របស់​កូន អាច​ជួយ​ការពារ​ពួកគេ ពី​ជំងឺ និង​មេរោគ​នានា​។​

២. ស្ពៃ​ស្ពីណា​ច​
​បន្លែ​នេះ​មាន​ជាតិ​ដែក​ច្រើន ដែល​ពិតជា​មាន​សារៈប្រយោជន៍ ក្នុង​ការលូតលាស់ និង​ការផលិត​គ្រាប់​ឈាមក្រហម​។​

៣. គ្រាប់​ធញ្ញជាតិ​
​វា​ជា​អាហារ​ដ៏​ល្អ សម្រាប់​កូនក្មេង ពីព្រោះ វា​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ហើយ​ជួយ​សម្រួល ដល់​ការរំលាយ​អាហារ និង​ការពារ​ជំងឺ​ទល់លាមក​។​

៤. ស៊ុត​
​អ្នក​គួរតែមាន​ទម្លាប់ ក្នុង​ការ​ឲ្យ​កូន​ញ៉ាំ​ស៊ុត ជា​ទៀងទាត់  ដោយសារ​តែ​វា​សំបូរ​ទៅដោយ ប្រូតេអ៊ីន និង​ជួយ​ពង្រឹង​ដល់​សុខភាព និង​ភាពរឹងមាំ​របស់​កូន​។

៥. ផ្លែឈើ​ជូរៗ​
​ផ្លែឈើ​ដូចជា ក្រូច គី​វី ទំពាំងបាយជូ​រ ... មាន​វីតាមីន C ច្រើន ដែល​អាច​ជួយ​ការពារ​កូន​អ្នក ពី​ជំងឺ​នានា​បាន​យ៉ាងច្រើន​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។