វិធីធ្វើ ៖ សាច់គោម៉ូរខនទ្រង់គ្រឿង​

6 Videos


គ្រឿងផ្សំ
-សាច់គោបន្ទះត្រង់ស្មា ១ គីឡូក្រាម
-អំបិល ២ ស្លាបព្រាកាហ្វេ
-ម្រេច ១ ស្លាបព្រាកាហ្វេ
-ម្សៅខ្ទឹមស ១ ស្លាបព្រាកាហ្វេ
-ការ៉ុតហាន់ច្រវាមូល ១ ផ្លែ
-ឃិនឆាយហាន់កង់ៗ ១ ដើម
-ត្រសក់ជ្រក់មួយហាន់ជាបួន ១ ផ្លែធំ
-សាច់ក្រកវែងមួយហាន់ជាបួន
-សាច់ជ្រូកបីជាន់ហាន់ជាបន្ទះវែងៗ ៤ បន្ទះក្រាស់ល្មម
-ម្សៅមី ១ ភាគ ៤ ចានចង្កឹះ
-ប្រេងរុក្ខជាតិ ៣ ភាគ ៤ ចានចង្កឹះ
-ខ្ទឹមបារាំងចិញ្ច្រាំ ១ ផ្លែ
-ខ្ទឹមក្រហមចិញ្ច្រាំ ៦ កំពឹស
-ស្លឹកបៃយ៍ (ពាយ) ២ សន្លឹក
-ប៉េងប៉ោះហាន់ជាដុំតូចៗ កន្លះចានចង្កឹះ
-ទឹកប៉េងប៉ោះ កន្លះចានចង្កឹះ
-ទឹកស៊ុបស្តុកចម្រាញ្ញ់ពីសាច់គោ ( ពេថេ ្ថតៀចក ) ២ ចានចង្កឹះ
-ទឹកម្នាស់ ៣ ភាគ ៤ ចានចង្កឹះ
-ទឹកស៊ីអ៊ីវ ១ ភាគ ៤ ចានចង្កឹះ
-ស្លឹកឃិនឆាយសម្រាប់តុបតែង ។

វិធីធ្វើ
-ហាន់សាច់គោជាបន្ទះរួចប្រឡាក់អំបិល ម្រេច និង ម្សៅខ្ទឹម ។
-យកការ៉ុត ឃិនឆាយ សាច់ក្រក ត្រសក់ជ្រក់ និង សាច់បីជាន់មួយបន្ទះរាយពីលើបន្ទះសាច់គោ រួចរុំឱ្យដូចនំប៉កពារហើយចងដោយអំបោះសម្រាប់ចងម្ហូបដើម្បីការពារកុំឱ្យរបូតស្នូល ។
-រោយម្សៅមីពីលើសាច់គោដែលរុំរួចហើយចៀនដោយប្រើភ្លើងតិចៗឱ្យឡើងពណ៌ត្នោត ។
-ប្រើខ្ទះថ្មី ចាក់ប្រេងឆា ២ ស្លាបព្រាបាយចូលបើកភ្លើងល្មមរួចបង់ខ្ទឹមចិញ្ច្រាំលីងមួយភ្លែតឱ្យធុំក្លិនឈ្ងុយ សឹមបង់ខ្ទឹមបារាំងនិងប៉េងប៉ោះឆាត្រឡប់ចូលគ្នាប្រហែល ១ នាទី រួចចាក់ទឹកស៊ុបស្តុក ទឹកម្នាស់ ទឹក ប៉េងប៉ោះ ទឹកស៊ីអ៊ីវ និង ស្លឹកបៃយ៍រួចរម្ងាស់ឱ្យពុះ ។
-បង់អំបិលនិងម្រេចរួចបើកភ្លើងតិចៗបង់សាច់គោដែលរុំហើយចូលរម្ងាស់២ម៉ោងរហូតផុយទើបដួសចេញពីខ្ទះទុកឱ្យត្រជាក់។
-ចម្រោះយកទឹកក្នុងខ្ទះដើម្បីរម្ងាស់ឱ្យខាប់ដោយប្រើភ្លើងតិចៗ ។
-ស្រាយអំបោះចេញរួចហាន់សាច់គោជាកង់ៗប្រវែង ១ សង់ទីម៉ែត្រ កន្លះ យកមកតម្រៀបដាក់ចានទៀប តុបតែងដោយបន្លែដែលមានស្រាប់ ដូចជាការ៉ុត និង ស្លឹកឃិនឆាយព្រមទាំងស្រោចទឹកស៊ុបខាប់ពីលើជាការស្រេច ៕