អ្នក​នេសាទ​វៀតណាម​ចាក់​អ្នក​នេសាទ​ខ្មែរ​ឥស្លាម​មួយ​កាំបិត​ក្នុង​ដែន​ទឹក​កម្ពុជា​​

អ្នក​នេសាទ​វៀតណាម​ចាក់​អ្នក​នេសាទ​ខ្មែរ​ឥស្លាម​មួយ​កាំបិត​ក្នុង​ដែន​ទឹក​កម្ពុជា​​
ខេត្តកំពត៖ ប្រភពពីមន្ត្រីកងទ័ពជើងទឹកកម្ពុជាអោយដឹងថា ប្រជានេសាទខ្មែរឥស្លាមម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារ អ្នកនេសាទជនជាតិវៀតណាម ចាក់ត្រូវមួយកាំបិតពីខាងក្រោយ ចំស្លាបប្រជៀវខាងស្ដាំ កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២១និង៣០នាទី។

ជនរងគ្រោះជាខ្មែរឥស្លាម ឈ្មោះ យុង វី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ មូលហេតុដែលឈានដល់ការកាប់ចាក់នេះក្រោយពេលដែលជនរងគ្រោះ មានជម្លោះជាមួយអ្នកនេសាទវៀតណាម ដែលជនរងគ្រោះអះអាងថាអ្នកនេសាទវៀតណាមនោះ មកនេសាទហួសចូលដែនសមុទ្រកម្ពុជា ម្តុំខាងត្បូងកោះត្រងោល។

ក្រោយកើតហេតុជនសង្ស័យ ដែលជាអ្នកនេសាទវៀតណាមរូបនោះ បានបើកទូកគេចខ្លួនបាត់ រីឯជនរងគ្រោះ ត្រូវបាននគរបាលព្រំដែនទឹកខេត្តកំពត ចេញទៅជួយសង្គ្រោះនាំយកមកមន្ទីរ ពេទ្យបង្អែកខេត្តកំពត៕

ប្រភព៖ kqube

  • អ្នក​នេសាទ​វៀតណាម​ចាក់​អ្នក​នេសាទ​ខ្មែរ​ឥស្លាម​មួយ​កាំបិត​ក្នុង​ដែន​ទឹក​កម្ពុជា​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: