ស្រវឹងស្រា​ចាប់​ប្រពន្ធ​រំលោភ​ខ្លួនឯង​រួច ចាប់​ឲ្យ​ពួកម៉ាក​រំលោភ​ម្តង​

ស្រវឹងស្រា​ចាប់​ប្រពន្ធ​រំលោភ​ខ្លួនឯង​រួច ចាប់​ឲ្យ​ពួកម៉ាក​រំលោភ​ម្តង​

វាហួសពីសត្វតិរិច្ឆានទៅទៀត ដែលបុរសម្នាក់ផឹងស្រាស្រវឹងទាំងថ្ងៃពីរនាក់ពួកម៉ាក រួចក៏នឹកចង់រួមភេទជាមួយប្រពន្ធទាំងថ្ងៃ ប្រពន្ធមិនឲ្យរួមភេទ ចាប់ប្រពន្ធរំលោភ បន្ទាប់ពីរំលោភខ្លួនឯងរួច ចាប់ប្រពន្ធរបស់ខ្លួនឲ្យពួកម៉ាករំលោភ បានសំរេចដល់ទៅ២ដងដែរ។ហេតុការណ‌៍ដ៏អាម៉ាស់នេះ បានកើតឡើងនៅវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី១២ខែសីហាឆ្នាំ២០១៦ នៅចំណុចស្រែអូរបងធា ភូមិអន្លង់ស្វាយ ឃុំអូរៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

បន្ទាប់ពីរឿងហេតុនេះ បានកើតឡើង ស្ត្រីជាប្រពន្ធបានរត់ ទៅប្តឹងនគរបាលថា ប្តីរបស់គាត់បានផឹងស្រាជាមួយមិត្តភក្តិ ពេលស្រវឹងក៏មកបង្ខំរួមដំដេកទាំងថ្ងៃជាមួយគាត់ បានសម្រេចម្តង ហើយចាប់គាត់ជាប្រពន្ធអោយមិត្តភក្តិរំលោភទៀតរហូតបានសម្រេច២ដងទៀត។ជនកំហូចទាំង២នាក់គឺបុរសជាប្តីមាន-ឈ្ម‌ោះគង់ សំ អាយុ៦៧ឆ្នាំមុខរបរធ្វើស្រែនិង មិត្តសំលាញ់របស់គេ ឈ្ម‌ោះឈាន សានអាយុ៦៧ឆ្នាំដូចគ្នា មុខរបរធ្វើស្រែរស់នៅភូមិឃុំកើតខាងលើជាមួយគ្នា ។

ស្ត្រីរងគ្រោះឈ្ម‌ោះ វង្ស ហួយ អាយុ៥៤ឆ្នាំត្រូវជាប្រពន្ធជនល្មើស បានរៀបរាប់ថា ដំបូងប្តីរបស់គាត់បាន ផឹកស្រាស្រវឹងជាមួយមិត្តភក្តិរបស់គាត់ រួចក៍បែកគ្នា ហើយបានដើរមករកគាត់ ហើយក៏សុំគាត់រួមដំណេកទាំងថ្ងៃ គាត់មិនឲ្យ បានបង្ខំគាត់ហើយ បង្ខំទៀត ក៏បណ្តោយតាមចិត្តទៅ ពេលលោកប្ដីកំហូចរូបនេះធ្វើរួមភេទរួចហើយ ស្រាប់តែលេចមុខ មិត្តភក្តិរបស់គាត់មកដល់ ក៏បានចាប់គាត់ឲ្យមិត្តភក្តិរំលោភបន្ត រហូតបានសម្រេចដល់ទៅពីរដងឯណោះ ។

គាត់ក៍សម្រេចចិត្តប្ដឹងឲ្យចាប់ខ្លួនជនទាំងពីរ‌នាក់នេះតែម្តងទៅ បច្ចុប្បន្ន‌បុរសកំហូចទាំងពីរ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងរួចបញ្ចូនទៅស្នងការដ្ឋាន‌នគបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមច្បាប់ ៕សុថាត់
ស្រវឹងស្រា​ចាប់​ប្រពន្ធ​រំលោភ​ខ្លួនឯង​រួច ចាប់​ឲ្យ​ពួកម៉ាក​រំលោភ​ម្តង​

ប្រភព៖ pmhotnews

  • ស្រវឹងស្រា​ចាប់​ប្រពន្ធ​រំលោភ​ខ្លួនឯង​រួច ចាប់​ឲ្យ​ពួកម៉ាក​រំលោភ​ម្តង​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:កំសាន្ត
Tags: