​ភ្លើង​​ឆេះ​រថយន្ត​ក្រុង​​​​​​​សម្លាប់​​២៦​នាក់​នៅ​តៃវ៉ាន់​ ​ជា​ចេតនា​​​របស់​អ្នក​បើកបរ

​​ភ្លើង​ឆេះ​រថយន្ត​ក្រុង​​​​​​​​តៃវ៉ាន់ ​​​​ដែល​បាន​សម្លាប់​​​អ្នក​ទេសចរ​​ចិន​ដី​គោក​​ ២៣​​នាក់​​​កាល​ពី​ថ្ងៃ​ទី​​១៩​​ ​កក្កដា ​​​ត្រូវ​​​​សារព័ត៌មាន​​​តៃវ៉ាន់ផ្សាយ​​មូល​ហេតុ​​​​​​នៅ​ពី​ក្រោយ​​​​​សោកនាដកម្ម​នោះ​ថា ​​អាច​​ដោយ​សារ​​​អ្នក​បើកបរ​​ខ្លួន​ឯង​​​​​​ដុត​។

 

​ភ្លើង​​ឆេះ​រថយន្ត​ក្រុង​​​​​​​សម្លាប់​​២៦​នាក់​នៅ​តៃវ៉ាន់​ ​ជា​ចេតនា​​​របស់​អ្នក​បើកបរ

ការ​អះអាង​បែប​នេះ​​​​ ​ក្រោយគេ​​​​ដឹង​ថា​អ្នក​បើកបរ​​រថយន្ត​​​​​​បាន​ឈ្លោះ​ទាស់ទែង​​គ្នា​​ជាមួយ​ប្រពន្ធ​ ​​​​ដែល​នាង​​​​បាន​សម្រេច​ចិត្ត​​​​ត្រលប់​ទៅកាន់​ចិនដីគោក​វិញ​ ​បន្ទាប់​​​​អ្នក​បើក​បរ​រូប​នេះ​​ ជាប់​ពាក់​ព័ន្ធ​​នឹង​​ករណី​​រំលោភ​​ផ្លូវ​ភេទ។ អ្នក​​ស៊ើប​​អង្កេត​អះអាង​​​​​ថា ​ជម្លោះ​​​នោះ​អាច​​ជា​​​មូលហេតុ​ចម្បង​នាំ​​ឲ្យ​​អ្នក​បើក​បរ​​​​​​​យក​សាំង​​ចាក់​ស្រោច​​​​ពេញ​រថយន្ត​​ក្រុង​រួច​​ដុត​​​​តែ​ម្ដង។

 

​​​​មួយ​វិញ​ទៀត​​​ ​អ្នក​បើក​បរ​​​បាន​ផឹក​​ស្រា​​ជោកជាំ ខណៈ​ពេល​​ធ្វើ​ដំណើរ​​ទៅ​កាន់​​ព្រលាន​​​យន្តហោះ​អន្តរជាតិ​ Taoyuan ​គឺ​ដើម្បី​ជូន​អ្នក​ទេសចរ​​ទៅ​​ចិន​វិញ​។ ​ក្រោយ​កើត​ហេតុ​​​ ឪពុក​​របស់​អ្នក​បើកបរ​​​ប្រាប់​ថា​​ ​កូន​ប្រសា​​​គាត់​បាន​​​​​​នាំ​កូន​​​៣​នាក់​​​​ ទៅ​កាន់​ចិន​ដីគោក​​ ដោយ​មិន​ត្រលប់​​វិញ​ទេ។ គួរ​​រម្លឹក​ថា ​​​​​រថយន្ត​ក្រុង​ដឹក​អ្នក​ទេសចរ​​​ចិន​​ដីគោក​​​​ ២៣​នាក់ ​រួម​ទាំង​​​​អ្នក​នាំ​ផ្លូវ​​២​នាក់ និង​អ្នក​បើក​បរ​​​​ត្រូវ​ភ្លើង​​ឆេះ​ស្លាប់​​ទាំង​អស់៕

 

​ភ្លើង​​ឆេះ​រថយន្ត​ក្រុង​​​​​​​សម្លាប់​​២៦​នាក់​នៅ​តៃវ៉ាន់​ ​ជា​ចេតនា​​​របស់​អ្នក​បើកបរ

 

​ភ្លើង​​ឆេះ​រថយន្ត​ក្រុង​​​​​​​សម្លាប់​​២៦​នាក់​នៅ​តៃវ៉ាន់​ ​ជា​ចេតនា​​​របស់​អ្នក​បើកបរ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Asiaone ​​​​​​​