ជះ​ទឹក​អាស៊ីត​ដាក់​កម្មករ​ម្នាក់​ស្លាប់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​ទទួល​រង​នូវ​ការ​ជះ​ទឹក​អាស៊ីត​ពី​ជន​ដៃដល់​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។

ហេតុការណ៍​ជះ​ទឹក​អាស៊ីត​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៣ សីហា ២០១៦ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជា​កម្មករ​សិប្បកម្ម​ថង់​ផ្លា​ស្ទិ​ក នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ៕