រកមុខយូរហើយ! ២ថ្ងៃមុន​បាត់អស់ ​៣០០ដុល្លារ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ចាប់ខ្លួន​ ​និង​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​សា​សួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ កាលពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​១៣ ​សីហា ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​​បន្ទាប់​ពី​ត្រូវគេតាមទាន់​កំពុង​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់ ផ្ទះ​ជួល​​មួយ​របស់​ខ្លួន​លួច​យក​ទ្រព្យសម្បត្តិ ដែល​​​ជនសង្ស័យ​នៅ​មិន​ទាន់​យក​បាន​អ្វី​នៅឡើយទេ ប៉ុន្តែ​កាលពី​២​​ថ្ងៃមុន ជន​រង​គ្រោះ​បាន​​បាត់​លុយ​អស់​ចំនួន​៣០០​ដុល្លារ​ម្ដង​រួច​មក​ហើយ ដែល​សង្ស័យ​ថា ជន​នោះ​ជា​អ្នក​លួច ទើប​ពេល​តាម​ទាន់ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង​។

ជនសង្ស័យឈ្មោះ​សួង វាសនា អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ច្រ​ណូ​ក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​ចំណែក​ជន​រង​គ្រោះដែល​ជា​ម្ចាស់​បន្ទប់ឈ្មោះខឹ​ម ណេ​ត អាយុ​៣១​ឆ្នាំ ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ក្នុងភូមិ​កើត​ហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ ក្នុងភូមិ​ចាន់ ឃុំ​ច្រនាង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ហើយ​កាលពី​២​ថ្ងៃមុន​ ត្រូវ​ចោរលួច​អស់​លុយ​ចំនួន៣០០​ដុល្លារ​ម្ដង​មក​ហើយ​។

បុរស​ម្ចាស់​បន្ទប់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ទៅ​ធ្វើ​ការងារនៅ​ក្នុង​រោងចក្រ លុះដល់​ពេល​កើតហេតុ​ ក្រោយ​ពេលចេញពី​ធ្វើការ​ត្រឡប់​ទៅ​ដល់​ផ្ទះឃើញ​ទ្វារ​ចំហរ ខ្លួន​ក៏​បានស្ទុះ​ចូល​ទៅ​មើល ឃើញ​ជនសង្ស័យ​​កំពុង​ស្ថិត​នៅ​ក្នុង​នោះ និង​កំពុង​រើ​កកាយ​អីវាន់ ​ទើប​ខ្លួន​ចាប់​នាំទៅ​ប្រគល់​ឲ្យ​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ។

ទោះបីជា​ពេល​នេះ ជន​នោះ​មិន​ទាន់​លួច​បាន​អ្វី​ក៏​ដោយ ប៉ុន្តែ​ខ្លួន​មានការ​សង្ស័យ​ថា ជន​នោះ​គឺជា​អ្នក​លួច​លុយ​របស់​ខ្លួន កាលពី​ថ្ងៃមុន​ចំនួន​៣០០​ដុល្លារ​ម្ដង ហើយ​ពេល​នេះ​ ញ៉ាម​ទើប​ចូល​លួច​ម្ដងទៀត​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែស្រាប់តែត្រូវកម្លាំង ល្បាតនគរបាល ខណ្ឌឫស្សីកែវ សហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាបទាន់ពេលនៅ វេលាម៉ោង១៖៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ដូរគ្មានលេខ ផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក មៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីកម្លាំងល្បាត នគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍ ទួលសង្កែ បាន យាមល្បាត ក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញបក្ខពួក ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ឈរក្បែរផ្ទះជនរងគ្រោះ ដោយគួរសង្ស័យទើបធ្វើការ ឃាត់ដើម្បីសួរនាំ និងត្រួតពិនិត្យស្រាប់តែ បែកធ្លាយមានបក្ខពួកម្នាក់ ទៀតបានគាស់ផ្ទះចូលទៅសំងំ លួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបក្ខពួក២នាក់ នៅរង់ចាំនៅខាងក្រៅ ខណៈនោះជនត្រូវសង្ស័យ ទាំង៣នាក់នៅពុំទាន់ លួចបានសម្ភារផង ក៏ត្រូវកម្លាំងនគរបាល ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗ តែម្ដងរួមទាំងដកហូតមធ្យោបាយ ធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូ១គ្រឿងផងដែរម៉ាកធូដេពណ៍ ប្រផេះគ្មានស្លាកលេខផងដែរ ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យ ទី១-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាបុគ្គលិក ហាងចំប៉ីស ស្នាក់នៅផ្ទះលេខ២០១ ក្រុម៥, ទី២-ឈ្មោះដួង រតនា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិន ពិតប្រាកដស្នាក់នៅ ផ្ទះលេខ០៤៤ និងទី៣-ឈ្មោះសុង តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ក្រុម១០ ស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រីឯជនរងគ្រោះមានឈ្មោះសុខ វណ្ឌី អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ ស្នាក់នៅចំណុចកើតហេតុ ខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបន្តឃុំខ្លួន សាកសួរនៅ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រកមុខយូរហើយ! ២ថ្ងៃមុន​បាត់អស់ ​៣០០ដុល្លារ

រកមុខយូរហើយ! ២ថ្ងៃមុន​បាត់អស់ ​៣០០ដុល្លារ