ពិធីករ​ BBC ​ស្លៀក​តែ​​ខោ​ខ្លីឡើង​និយាយ​​​​​ ដោយសារ​ភ្នាល់​ចាញ់​ក្រុម​ Leicester

Gary Lineker ​ពិធីករ​បាល់ទាត់​របស់​ BBC ​​បាន​​ស្លៀក​​តែ​ខោ​ខ្លី​ឡើង​និយាយ​ក្នុង​កម្មវិធី​ Match of the Day ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ Premier League កាល​ពី​យប់​មិញ​ បន្ទាប់​ពី​លោក​ចាញ់​ភ្នាល់​ក្រុម​ Leicester City កាល​ពី​រដូវ​កាល​មុន។

 

ពិធីករ​ BBC ​ស្លៀក​តែ​​ខោ​ខ្លីឡើង​និយាយ​​​​​ ដោយសារ​ភ្នាល់​ចាញ់​ក្រុម​ Leicester

 

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ ខណៈ​ដែល​ Premier League នៅ​មិន​ដល់​ពាក់​កណ្ដាល​រដូវ​កាល​ទៀត ​​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ​បាន​ភ្នាល់​ថា​ លោក​នឹង​ឡើង​និយាយ​ក្នុង​កម្មវិធី Match of the Day ស្លៀក​តែ​ខោ​ខ្លី​ក្នុង​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​ បើ​ក្រុម​កញ្ជ្រោង​ខៀវ​ឈ្នះ​ពាន​ Premier League។

 

ពិធីករ​ BBC ​ស្លៀក​តែ​​ខោ​ខ្លីឡើង​និយាយ​​​​​ ដោយសារ​ភ្នាល់​ចាញ់​ក្រុម​ Leicester

 

យ៉ាងណាមិញ​ ​លុះ​ដល់​ខែ​ឧសភា Leicester ក៏​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ ដោយ​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​របស់​ក្លឹប​ពិត​មែន។ ក្នុង​នាម​ជា​កូន​ប្រុស​ អតីត​វីរបុរស​ក្រុម​ ​Leicester រូប​នេះ​ ​ក៏​បាន​ធ្វើ​តាម​ការ​សន្យា ហើយ​លោក​បាន​ស្លៀក​ខោ​ខ្លី​និយាយ​ពី​ការ​ប្រកួត​របស់​ក្រុម​ Leicester ដែល​ចាញ់​ក្រុម​ Hull City ២-១ យប់​មិញ​ ខណៈ​ដែល​ពិធីករ​២​នាក់​ទៀត​ ​លោក​ Ian Wright និង​ Alan Shearer ​អង្គុយ​សើច​ពី​ខាង​ក្រោយ៕

 

He is a man of his word… #MOTD #garyspants https://t.co/vFw3kWFiWA

— Match of the Day (@BBCMOTD) August 13, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Daily Mail