Neymar ជួយ​ប្រេស៊ីល​ ​ឡើង​វគ្គ​៤​ក្រុម​​ចុង​ក្រោយ​ នៅ​​អូឡាំពិក

Neymar Jr. ​តារា​ឆ្នើម​ក្រុម​ FC Barcelona បាន​​ស៊ុត​ហ្វ្រីឃីក​ដ៏​អស្ចារ្យ​ និង​​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​១​គ្រាប់​ទៀត​ ជួយ​ឲ្យ​ក្រុម​ U-23 ជម្រើស​ជាតិ​ប្រេស៊ីល​ ឈ្នះ​ U-23 កូឡុំប៊ី ២-០ ក្នុង​ការ​ប្រកួត​អូឡាំពិក​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ទីក្រុង​ Rio ​អម្បាញ់មិញ។

 

Neymar ជួយ​ប្រេស៊ីល​ ​ឡើង​វគ្គ​៤​ក្រុម​​ចុង​ក្រោយ​ នៅ​​អូឡាំពិក

Neymar (ឆ្វេង) រត់​អបអរ

 

ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ​រក​បាន​គ្រាប់​ទី​១ តាំង​ពី​នាទី​ទី​១២ ដោយ​ការ​ស៊ុត​ហ្វ្រីឃីក​ពី​ជើង​ប្រធាន​ក្រុម​ Neymar ខណៈ​ដែល​​គ្រាប់​ទី​២ រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Luan ​នាទី​៨៣ បន្ទាប់​ពី​ Neymar បញ្ជូន​ឲ្យ។ ដូច្នេះ​៤​ក្រុម​ចុង​ក្រោយ​នៅ​អូឡាំពិក​ រក​ឃើញ​ហើយ​គឺ អាល្លឺម៉ង់ នឹង​ប៉ះ​នីហ្សេរីយ៉ា ខណៈ​ដែល​​ប្រេស៊ីល​ នឹង​ប៉ះ​ហុងឌុយរ៉ាស់៕

 

Neymar ជួយ​ប្រេស៊ីល​ ​ឡើង​វគ្គ​៤​ក្រុម​​ចុង​ក្រោយ​ នៅ​​អូឡាំពិក

 

Neymar’s freekick goal for #BRA against #COL (@Gwel1) pic.twitter.com/t95RgfhBPL

— The Catalan Giant (@TheCataIanGiant) August 14, 2016

 

Luan recebe de Neymar e marca um lindo gol. Agora: Brasil 2×0 Colômbiahttps://t.co/LixcpqBgVZ

— Goleada Info (@goleada_info) August 14, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc