ប្រេនហ្វេស្សិនទាំង ១០ ដែលមានភាពប្រណិត និងល្បីល្បាញជាងគេបំផុត នៅលើពិភពលោក

ការពេញនិយមការប្រើប្រាស់ ម៉ូតខោអាវ ស្បែកជើង កាបូប ឬរបស់ប្រើប្រាស់ ដែលមានតម្លៃថ្លៃៗ លែងក្លាយជារឿងចម្លែកតទៅទៀតហើយ សម្រាប់មនុស្សសម័យទំនើបបច្ចុប្បន្ននេះ។  ទីផ្សារលក់របស់ប្រេនៗ បានមានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយវាក៏ត្រូវបានគេជឿថា នឹងបន្តកើនឡើងខ្លាំងតទៅទៀត។ អ្នកជំនាញបានព្យាករណ៍ថា អត្រាកំណើនប្រចាំឆ្នាំ របស់ទីផ្សារម៉ាកល្បី កើនរៀងរាល់ ៥% ទៅ ៦% បើគិតត្រឹមឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥។

ហេតុនេះ Khmerload នឹងនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់ម៉ាកប្រេនថ្លៃៗ លំដាប់កំពូលទាំង ១០ របស់ពិភពលោកវិញម្តងទៅមើល៍ ចង់ដឹងថាតើ មានម៉ាកអ្វីខ្លះ? 

១០. Manolo Blahnik

លោក Manuel "Manolo" Blahnik Rodríguez CBE ជាអ្នករចនាម៉ូត ជនជាតិអេស៉្បាញ និងជាស្ថាបនិកម៉ាកស្បែកជើងកែង ដោយដាក់ឈ្មោះរបស់គាត់ផ្ទាល់។ គាត់បានកើតនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ នៅឯ Santa Cruz de la Palma ប្រទេស អេស៉្បាញ។ ស្នាដៃរចនាម៉ូតរបស់គាត់ គឺមានទាំងម៉ូតដែលស្អាត និងទាំងម៉ូតដែលចម្លែកៗ ដែលអ្នកអាចនឹង នឹកស្មានមិនដល់ក៏មាន។ ប្រភេទស្បែកជើងកែងរបស់គាត់ អាចចែកចេញជា ៥ ធំៗគឺ BB Pump, Hangisi Pump, Swan Pump, Campari Pump និង Chaos Sandal។ ជាពិសេស ភាពប៉ិនប្រសប់ប្រើប្រាស់ពណ៌លាយឡំ ដែលមានតែមួយគ្មានពីររបស់ Manolo Blahnik នឹងធ្វើឲ្យសុបិន្តរបស់នារីៗគ្រប់រូប ក្លាយជាការពិតមិនខាន។

៩. Tiffany & Co

Tiffany & Company ជាក្រុមហ៊ុនលក់រាយ នូវគ្រឿងអលង្ការដ៏ប្រណិត របស់សហរដ្ឋអាមេរិក និងមានទីស្នាក់ការកណ្តាលនៅទីក្រុង New York ដែលមាន Charles Lewis Tiffany និង John B. Young ជាស្ថាបនិក បង្កើតតាំងពីឆ្នាំ ១៨៣៧ មកម៉្លេះ។ Tiffany មានលក់នូវ គ្រឿងអលង្ការ គ្រឿងប្រាក់ ត្បូងចិន គ្រីស្តាល់ នាឡិកា សម្ភារៈការិយាល័យ គ្រឿងក្រអូប ផលិតផលធ្វើពីស្បែកសុទ្ធ និងទំនិញជាច្រើនប្រភេទផ្សេងទៀត។ Tiffany ទទួលបានភាពល្បីល្បាញ ដោយសារទំនិញដ៏ប្រណិតរបស់ខ្លួន ជាពិសេស គឺគ្រឿងអលង្ការត្បូងពេជ្រតែម្តង។ សូម្បីតែគ្រួសារ របស់អធិរាជប្រទេស រុស្ស៊ី ក៏ប្រើប្រាស់ផលិតផលរបស់ Tiffany ដែរ។ 

៨. Prada

Prada S.p.A. គឺជាប្រេនហ្វេស្សិន ដ៏ប្រណិតរបស់អ៊ីតាលី មានទីស្នាក់ការកណ្តាលនៅឯ Milan ប្រទេស អ៊ីតាលី និងត្រូវបានបង្កើតឡើងដោយលោក Mario Prada តាំងពីឆ្នាំ ១៩១៣ (១០៣ ឆ្នាំមកហើយ)។ ម៉ាក Prada ជាម៉ាកល្បីខាងឯកទេស ទំនិញប្រណិតដែលមានដូចជា សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងអលង្ការ គ្រឿងលំអរខ្លួន ទឹកអប់ ស្បែកជើង កាបូប មួក នាឡិកាដៃ ទូរស័ព្ទ និងស្រា ផងដែរ។ ជាក់ស្តែង បញ្ហាផលិតផលក្លែងក្លាយរបស់ Prada សឹងតែជារឿងធម្មតាទៅហើយ។ តែទោះជាយ៉ាងណា អ្នកអាចមើលដឹងថាវា ពិតឬក្លែងក្លាយបាន ដោយផលិតផល PRADA ពិតមានស្នាមរន្ធតូចមួយ នៅនឹងជើងស្តាំរបស់អក្សរ “R” រីឯរបស់ក្លែងក្លាយ មិនមានស្នាមនោះទេ។ 

៧. Dolce & Gabbana

Dolce & Gabbana គឺជាម៉ាកប្រេន របស់អ៊ីតាលី ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨៥ ដោយអ្នករចនាម៉ូតជនជាតិ អ៊ីតាលី ពីររូបគឺ Domenico Dolce និង Stefano Gabbana។ Dolce & Gabbana ជាម៉ាកហ្វេស្សិន ដែលសាមញ្ញ តែមានភាពប្រណិត និងមានផលិតផលដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ែនតា នាឡិកា គ្រឿងអលង្ការ ទឹកអប់ និងគ្រឿងសម្អាង។ ជាក់ស្តែង អតិថិជនរបស់ D&G ភាគច្រើនគឺជាមនុស្សធម្មតាបែបសាមញ្ញ និងជាយុវវ័យក្មេងៗ ប៉ុន្តែដោយសារអតិថិជនគោលដៅទាំងនេះហើយ ទើបធ្វើឲ្យ D&G អាចរកចំណូលបានរាប់លានដុល្លារជារៀងរាល់ឆ្នាំ។ 

៦. Gucci

Gucci គឺជាប្រេន របស់អ៊ីតាលី ជាសាខារបស់ Gucci Group បង្កើតឡើងដោយ Guccio Gucciនៅឆ្នាំ ១៩២១ ដែលសព្វថ្ងៃនេះ ស្ថិតក្រោមការគ្រប់គ្រងក្រុមហ៊ុន Kering របស់បារាំង និងមានទីស្នាក់ការនៅ Florence ប្រទេសអ៊ីតាលី។ កេរ្តិ៍តំណែលជាង ៩០ ឆ្នាំមកនេះ បានធ្វើឲ្យ Gucci ក្លាយជាប្រេនបែបទំនើប ដ៏ប្រណិត នៅរាល់សម័យកាលទាំងអស់។ តម្លៃរបស់ម៉ាក Gucci ឥលូវនេះឡើងដល់ ៨ ពាន់លានដុល្លារ និងនៅតែបន្តកើនឡើងបន្តទៀត ក្នុងសត្សវត្សទី ២១ នេះ។ 

៥. Armani

Giorgio Armani S.p.A. គឺជាប្រេនម៉ាកល្បី របស់ប្រទេសអ៊ីតាលី បង្កើតឡើងដោយលោក Giorgio Armani តាំងពីឆ្នាំ ១៩៧៥ ដែលធ្វើការរចនាម៉ូត ផលិត ចែកចាយ និងលក់រាយ នូវសម្លៀកបំពាក់ ស្បែកជើង នាឡិកា វ៉ែនតា ផលិតផលស្បែកសុទ្ធ គ្រឿងអលង្ការ គ្រឿងតុបតែងខ្លួន គ្រឿងសម្អាង និងគ្រឿងលម្អផ្ទះទៀតផង។ Armani បានបែងចែកម៉ាក ជាផ្នែកតូចៗ ជាច្រើនទៀត ដែលកាន់តែធ្វើឲ្យ Armani មានចំណែកក្នុងទីផ្សារ កាន់តែច្រើន។ ផលិតផលរបស់ Armani អាចរកទិញបាន តែក្នុងហាងដែលធំៗប៉ុណ្ណោះ។ 

៤. Chanel

Chanel S.A. ជាប្រេនរបស់ប្រទេស បារាំង បង្កើតឡើងដោយអ្នកស្រី Gabrielle Coco Chanel តាំងពីឆ្នាំ ១៩០៩ និងកាន់កាប់ដោយ Alain និង Gérard Wertheimer សព្វថ្ងៃនេះ ដែលមានទីតាំងចំនួន ៣១០ កន្លែង ជុំវិញពិភពលោក។ Chanel គឺជាឃ្លាំងទំនិញម៉ាកល្បី ប្រើប្រាស់ដោយមនុស្សរាប់លាននាក់ មិនថាជាសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួន គ្រឿងអលង្ការ ឬទឹកអប់ នោះឡើយ។ Chanel ប្រើប្រាស់សាច់ក្រណាត់ម៉្យាងហៅថា “Jersey” សម្រាប់ផលិត សម្លៀកបំពាក់ ដែលវាផ្តល់នូវ ផាសុកភាព និងតម្លៃសមរម្យទៀតផង។ 

៣. Louis Vuitton

Louis Vuitton Malletier ឬត្រូវបាន មនុស្សភាគច្រើនហៅ យ៉ាងខ្លីថា “LV” គឺជាប្រេនម៉ាកល្បី របស់ប្រទេសបារាំង បង្កើតឡើងតាំងពីឆ្នាំ ១៨៥៤ ដោយលោក Louis Vuitton។ អក្សរកាត់ LV នេះលេចឡើង នៅលើផលិតផលជាច្រើនបែប ដែលមានដូចជា កាបូប ស្បែកជើង នាឡិកា គ្រឿងអលង្ការ វ៉ែនតា ផលិតផលស្បែកសុទ្ធ និងមានជាសៀវភៅទៀតផង។ ក្រុមហ៊ុន LV មានប្រតិបត្តិការក្នុងប្រទេស ចំនួន ៥០ និងមានទីតាំងជាង ៤៦០ កន្លែងនៅទូទាំងពិភពលោក។ 

២. Dior

Dior គឺជាប្រេន និងជាក្រុមហ៊ុន ផលិតទំនិញបែបប្រណិត របស់ប្រទេសបារាំង បង្កើតឡើងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៤៦ ដោយស្ថាបនិក Christian Dior ដែលសព្វថ្ងៃនេះ គ្រប់គ្រងនិងដឹកនាំ ដោយពាណិជ្ជករបារាំងឈ្មោះ Bernard Arnault។ ក្រុមហ៊ុន Dior ធ្វើការរចនាម៉ូត និងលក់ចេញនូវ សម្លៀកបំពាក់ ផលិតផលស្បែកសុទ្ធ ស្បែកជើង គ្រឿងអលង្ការ គ្រឿងក្រអូប គ្រឿងផាត់មុខ និងផលិតផលថែរក្សាស្បែក។ ជាក់ស្តែង ឥលូវនេះ Dior បានបង្កើតប្រេនមួយទៀតឈ្មោះ Dior Homme សម្រាប់បុរស និង baby Dior សម្រាប់ក្មេងៗទៀតផង។ 

១. Burberry

Burberry គឺជាប្រេនម៉ាកល្បី របស់ប្រទេស អង់គ្លេស ដែលមានទីស្នាក់ការក្នុង ទីក្រុងឡុងដ៍ បង្កើតឡើងតាំងពីឆ្នាំ ១៨៥៦ ដោយលោក Thomas Burberry ដោយផ្តោតសំខាន់លើ ការនាំចេញ និងចែកចាយនូវ សម្លៀកបំពាក់ វ៉ែនតា គ្រឿងតុបតែងខ្លួន គ្រឿងក្រអូប និងគ្រឿងសម្អាង។ ជាក់ស្តែង Burberry ក៏ជាម៉ាក ដែលមានគេលួចចម្លង ជារបស់ក្លែងក្លាយច្រើនជាងគេផងដែរ។ ម៉ូតដែលល្បីបំផុតនោះគឺ អាវផាយ (ឬហៅថាជា Trench coat) ដែលរចនាម៉ូតឡើងដោយស្ថាបនិក Thomas Burberry នោះតែម្តង៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត