បក្ស​ភឿថៃ​បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​ត្បូង

អាជ្ញាធរថៃ បាននិយាយថា ភស្តុតាងកំពុងចង្អុលបង្ហាញទៅរកគណបក្សនយោបាយដែលមិនសប្បាយចិត្តទៅនឹងរដ្ឋប្រហារយោធា សម្រាប់ការដាក់គ្រាប់បែកបំផ្ទុះនៅតាមបណ្ដាខេត្តចំនួន ៧ ខណៈដែលគ្រឿងផ្ទុះ ២ទៀត ត្រូវបានគេរកឃើញនៅខេត្តផាំងង៉ា កាលពីថ្ងៃម្សិលមិញ។

បក្ស​ភឿថៃ​បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​ត្បូង
កាសែតបាងកក ប៉ុស្តិ៍របស់ថៃ បានផ្សាយថា ក្រុមប្រឹក្សាជាតិសណ្ដាប់ធ្នាប់ និងសន្តិភាព របស់របបយោធាថៃ បាននិយាយថា ការវាយតម្លៃរបស់ក្រុមប្រឹក្សានេះ គឺថា គណបក្សនយោបាយមានជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកទាំងនោះ ហើយសម្រេចថា ការបះបោរនៅភាគខាងត្បូង កាន់តែរីកធំឡើង ឬជាអំពើភេរវកម្មបង្កឡើងដោយជនបរទេស។

ខណៈដែលអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនម៉ឺននាក់ បានចោទប្រកាន់គណបក្សភឿថៃថាជាប់ពាក់ព័ន្ធនោះ បុគ្គលសំខាន់ក្នុងបក្សនេះ គឺលោក ណុបផាដន ផាត់តាម៉ា បានចេញលិខិតបដិសេធ និងគំរាមប្ដឹងប្រឆាំងអ្នកចោទប្រកាន់។

លោក ណុបផាដន ដែលបានសម្ដែងមរណទុក្ខចំពោះគ្រួសារជនរងគ្រោះនោះ បានជំរុញឲ្យអ្នករិះគន់ កុំឲ្យធ្វើសេចក្ដីសន្និដ្ឋានថា អំពើហិង្សាទាំងនោះ មានជាប់ពាក់ព័ន្ធនឹងនយោបាយ។ លោកបានគំរាមប្ដឹងនរណាម្នាក់ដែលភ្ជាប់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅនឹងអំពើហិង្សាទាំងនោះ។

លោកថ្លែងថា៖ «មនុស្សក្នុងបណ្ដាញសង្គម បាននិយាយថា លោក ថាក់ស៊ីន នៅពីក្រោយហេតុការណ៍ទាំងនេះ។ នេះគឺជាចោទប្រកាន់ដោយមិនត្រឹមត្រូវ និងជាការបរិហារកេរ្តិ៍។ អតីតនាយករដ្ឋមន្ត្រីណាក៏ដោយ ក៏សុទ្ធតែព្រួយបារម្ភពីប្រទេសរបស់ពួកគេ ហើយក៏មិនធ្វើអំពើអាក្រក់អីចឹងដែរ»។

អ្នកនាំពាក្យក្រុមប្រឹក្សាខាងលើ លោក ពីយ៉ាពុង គ្លីនផាន បាននិយាយថា ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយសកម្មជន ៦នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការបំផ្ទុះគ្រាប់ ដែលបានសម្លាប់មនុស្ស ៤នាក់ និងរបួស ៣៥នាក់។

ការបំផ្ទុះគ្រាប់បែក ១៣លើក និងការវាយប្រហារបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បានកើតឡើងនៅខេត្តត្រាំង ទីក្រុងហួហ៊ីននៅខេត្តប្រាជប់គិរីខណ្ឌ ខេត្តភូកេត ខេត្តស៊ូរ៉ាត់ថានី ខេត្តផាំងង៉ា ខេត្តក្រាប៊ី និងខេត្តណាខនស៊ីធម្មរ៉ាត់ កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងមកនេះ៕

ប្រភព៖ VOD

  • បក្ស​ភឿថៃ​បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​ត្បូង已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: