ខ្មាន់កាំភ្លើងបាញ់សម្លាប់ ប្អូនប្រុសជីដូនមួយ របស់តារាសម្តែង ខៀ សុខារ៉ាវី ស្លាប់

ខ្មាន់កាំភ្លើងបាញ់សម្លាប់ ប្អូនប្រុសជីដូនមួយ របស់តារាសម្តែង ខៀ សុខារ៉ាវី ស្លាប់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១១យប់កន្លះថ្ងៃទី១៣ខែសីហា ស្ថិត នៅផ្ទះលេខ១៦៥អឺអូ ផ្លូវលេខ១ក្រុម៣៦ភូមិ១សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ  ដូនពេញ ប្អូនប្រុសជីដូនមួយ របស់តារាសម្តែង ខៀវ សុខារ៉ាវី ត្រូវបានឃាតក ចូលបាញ់សម្លាប់ក្នុងហាង Only U ខណៈ ប្អូនបង្កើតម្នាក់ក៏ត្រូវសមត្ថកិច្ច ឃាត់ ខ្លូនផងដែរ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងជនរងគ្រោះឈ្មោះ សឺន ចាន់ដារ័ត្ន អាយុ២៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យត្រូវបានឃាតកបាញ់សម្លាប់ ក្នុងហាង Only U ដែលជារបស់តារាសម្តែង ខៀវ សុខារ៉ាវី ឈាមហូដាប ពេញ ឥដ្ឋ ហើយហេតុការណ៍នេះ បានបណ្តាលឲ្យម្តាងនាង ភ័យរហូតដល់សម្លប់ ផងដែរ។ចំណែកជនសង្ស័យ ឈ្មោះ ខៀវ ថន វណ្ឌឌី អាយុ២៦ឆ្នាំ សមត្ថកិច្ច ឃាត់ខ្លួន នៅ ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ។

ជុំវិញនិងករណីឃាតកម្មនេះ នៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ៕

ខ្មាន់កាំភ្លើងបាញ់សម្លាប់ ប្អូនប្រុសជីដូនមួយ របស់តារាសម្តែង ខៀ សុខារ៉ាវី ស្លាប់