តណ្ហាលុយកាក់ លោក ឡុង រុក្ខា ប្រធាននគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ឃុបឃិតអោយជនជាតិវៀតណាម ឆ្លងចូលមកជីករ៉ែមាស ដោយខុសច្បាប់

ខេត្តរតនគិរីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជនជាតិវៀតណាម៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង អម សាលាដំបូងខេត្តរតនគិរី ចាប់ខ្លួន កាលពីថ្ងៃទី១២ខែកញ្ញា នៅផ្ទះលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុង ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ដោយចោទថា លួចចូលមក ជីករ៉ែដោយខុសច្បាប់នៅស្រុកអូរយ៉ាដាវ ។

តាមសេចក្តីរាយការណ៍ បានអោយដឹងបន្តថា ក្រោយពីទទួលព័ត៌មានពីសកម្ម ភាព ជនជាតិវៀតណាមចូលមកជីករ៉ែ នៅខេត្តរតនគិរីហើយនោះ កម្លាំងចម្រុះ មានទាំងនគរបាល និងអាវុធហត្ថ ក៏បានបើកប្រតិបត្តិការមួយនេះ រហូតឈាន ដល់ការឡោមព័ទ្ធទីតាំងដែលវៀតណាមស្នាក់នៅនោះគឺផ្ទះលោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវស្ថិតក្នុង ភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ជនជាតិវៀតណាមដែលឃាត់ ខ្លួនទាំង៥នាក់មាន ទី១-ឈ្មោះ ឡេ វ៉ាន់គឿង អាយុ៥២ឆ្នាំ មានស្រុកកំណើត ក្រុងថាញ់វៀន ខេត្តញ៉ៃវៀន ទី២-ឈ្មោះ ឡា ឌឹកតាំង អាយុ២២ឆ្នាំ មានទីលំនៅ ភូមិជាង ឃុំទៀនញឹង ស្រុកឃឿងទុន ខេត្តថាញ់ហ៊ ទី៣-ឈ្មោះ វៀង ទន់ឌឹក អាយុ៤៦ឆ្នាំ មានស្រុកកំណើតភូមិថ្មី ឃុំហ៊ជុំ ស្រុកដុងហ៊ី ខេត្តថាញ់វៀន ទី ៤- ឈ្មោះ ចិន ម៉ីង៉ង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតូហាយ ឃុំហ៊ីជីញ ស្រុកដុងហ៊ី ខេត្តញ៉ៃវៀន និងទី៥-ឈ្មោះ វ៉ី ថាញ់ដាយ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិថូន ដាក់ថាញ់ ឃុំណាមទន់ ក្រុងណូ ខេត្តដាក់ណុង។ ព្រមទាំងដកហូត ម៉ាស៊ីភ្លើង ធំ១គ្រឿង ម៉ូទ័របូមទឹក២គ្រឿង រថយន្តឡង់គ្រីស័រ១គ្រឿង និងឧបករណ៍សំរាប់ ជីករ៉ែ មួយចំនួនទៀត។ ដែលបានធ្វើ សកម្មភាពជីករ៉ែនេះបានប្រព្រិត្តិទៅ រយៈ ពេលយូរថ្ងៃមកហើយ។ សង្ស័យមានការពាក់ព័ន្ធនិងលោក ឡុង រុក្ខា ប្រធាន នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ល្បីល្បាញខាងឃុប ឃិត អោយឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឆ្លងទៅប្រទេសវៀតណាម។

ពាក់ពន្ឋ័ខាងលើ សែនសុខ មិនអាចទទួលការបំភ្លឺពីលោក លោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវបាននៅឡើយទេ ៕

តណ្ហាលុយកាក់ លោក ឡុង រុក្ខា ប្រធាននគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ឃុបឃិតអោយជនជាតិវៀតណាម ឆ្លងចូលមកជីករ៉ែមាស ដោយខុសច្បាប់

តណ្ហាលុយកាក់ លោក ឡុង រុក្ខា ប្រធាននគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ឃុបឃិតអោយជនជាតិវៀតណាម ឆ្លងចូលមកជីករ៉ែមាស ដោយខុសច្បាប់  តណ្ហាលុយកាក់ លោក ឡុង រុក្ខា ប្រធាននគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ឃុបឃិតអោយជនជាតិវៀតណាម ឆ្លងចូលមកជីករ៉ែមាស ដោយខុសច្បាប់