ក្រសួង​ការពារ​ជាតិ​អាមេរិក​​​​ហាម​​មិន​​ឲ្យ​​​បុគ្គលិក​​​​ទាញ​យក​ហ្គេម​ Pokemon GO

​​​​នៅ​​ក្នុង​​​​​ការ​ចេញ​​ផ្សាយ​​​​​​​ថ្មី​​​មួយ​​​ជុំវិញ​​​​​ការ​រីក​សាយភាយ​​​​​​​​នៃ​​​ហ្គេម​ Pokemon Go ​​​​​​មន្ត្រី​​​ក្រសួង​ការពារ​ជាតិ​​អាមេរិក​​បាន​​​​ណែនាំ​​​ឲ្យ​​មន្ត្រី​​​​ក្នុង​​មន្ទី​រ​​បញ្ចកោណ​​​​មិន​ឲ្យ​ទាញ​យក​កម្មវិធី​​​​​ហ្គេម Pokemon Go ​​​​​​​​លើ​​ស្មាន​ហ្វូន​​ដែល​រដ្ឋ​​ប្រគល់​​ឲ្យ​ប្រើ​ប្រាស់​​​ទេ។

 

ក្រសួង​ការពារ​ជាតិ​អាមេរិក​​​​ហាម​​មិន​​ឲ្យ​​​បុគ្គលិក​​​​ទាញ​យក​ហ្គេម​ Pokemon GO

 

 

​​​​​​​អនុ​លេខាធិការ​មន្ទីរ​បញ្ចកោណ​លោក​  Gordon Trowbridge ​មាន​ប្រសាសន៍​​ប្រាប់​​​អ្នក​យក​ព័ត៌មាន​ថា​​​ “​អ្នក​អាច​ស្រមៃ​​​​​​នូវ​ហេតុ​​ផល​មួយ​ចំនួន​​ដែល​​វា​​មិន​ចាំបាច់​​​​​ក្នុង​​ការ​​​​​​​លេង​ហ្គេម​នេះ ​​និង​​​អាច​ប៉ះ​ពាល់​​ដល់​​សន្តិសុខ​​​​ថែម​ទៀត”។

 

Pokemon Go ​​ពេល​នេះ​កំពុង​​​​​​ផ្ទុះ​​ឡើង​ខ្លាំង​​​ និង​កំពុង​​​ធ្វើ​​ឲ្យ​​អ្នក​​​ប្រើ​ប្រាស់​​​​​​ធ្វេស​ប្រហែស​​ភ្លេច​​ខ្លួន​ជួប​គ្រោះ​ថ្នាក់​​​ដល់​​អាយុជីវិត​​ ​​ពេល​អ្នក​ប្រើប្រាស់​​​​តាម​ប្រមាញ់​​​​​​តួអង្គ​សត្វ​​​​​​​​​ក្នុង​​​ទូរសព្ទ​​​ដែល​​បាន​​ពួន​សម្ងំ​​ពាសពេញ​​​​ទីកន្លែង ទោះ​ជា​ទីតាំង​​​​​គេ​មិន​​អនុញ្ញាត​ឲ្យ​ចូល​ក៏ដោយ។

 

​​​​​ចំណែក​ បន្ទាយ​យោធា​​ជា​ច្រើន​​កន្លែង​​នៅ​អាមេរិក​​​​​​​​ក៏​បាន​​ព្រមាន​​​​​​ទាហាន​​​​​​ពី​គ្រោះ​​ថ្នាក់​​នៃ​ការ​លេង​​ហ្គេម​ចាប់​សត្វ​នេះ​​ រួម​ទាំង​​​​ក្បែរ​កន្លែង​​​យន្តហោះ​​រត់​ឡើង​ផង៕

 

ក្រសួង​ការពារ​ជាតិ​អាមេរិក​​​​ហាម​​មិន​​ឲ្យ​​​បុគ្គលិក​​​​ទាញ​យក​ហ្គេម​ Pokemon GO

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia