Ann Thongprasom មិនត្រឹមតែជាតារាស្រីឆ្នើម ប្រចាំប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងមានមុខរបរធំៗក្នុងដៃទៀត

ថៃ៖ តារាសម្តែងស្រីនាង Ann Thongprasom ត្រូវបានអ្នកគាំទ្រដាក់រហស្សនាមឲ្យថា តារាស្រីឆ្នើមប្រចាំប្រទេសថៃ មានទាំងសម្រស់ និងសមត្ថភាពក្នុងការសម្តែងយ៉ាងខ្ពស់ ដែលតារាផ្សេងៗមិនអាចប្រដូចបាន។

នាពេលបច្ចុប្បន្ននេះ នាង Ann មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ ថែមទាំងបានក្លាយខ្លួន ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ទៀតផង។ ហើយស្នាដៃដឹកនាំសម្តែងរបស់នាង ក៏មិនណយដែរ ព្រោះកាលពីប៉ុន្មានខែមុន នាងបានដឹកនាំរឿងភាគថៃមួយដ៏ល្បី គឺរឿង "ស្អប់ព្រោះស្រលាញ់" ដែលមានការចូលរួមសម្តែងដោយ នាង Kimberly និងលោក Jame Ma។ រឿងនេះទៀតសោត ត្រូវបានមហាជនជាច្រើន ស្ងើចសរសើរពីសមត្ថភាពរបស់នាងជាពន់ពេក ដែលដឹកនាំរឿងបានល្អដល់ថ្នាក់នេះ។ 

ក្រៅពីកិច្ចការងារសិល្បៈ នាងក៏នៅមានមុខរបរក្នុងដៃធំៗចំនួន២ទៀត គឺបើក Apartment និងអគារសម្រាប់ជួល មានឈ្មោះថា"Anne’s Place"។

ចំពោះការរៀបចំ និងទីធ្លា ក្នុង Apartment និងអគាររបស់នាង Ann Thongprasom គឺពិតស្រស់ស្អាត និងប្រណីត គួរឲ្យចង់រស់នៅ ហើយបើគិតជាសាច់ប្រាក់ប្រហែលជាចំណាយអស់មិនតិចទេ។

ក្នុងនោះដែរ អ្នកគាំទ្រភាគច្រើន បានច្រណែននឹងនាងយ៉ាងខ្លាំង ព្រោះថា មិនត្រឹមតែមានសម្រស់នោះទេ ថែមទាំងមានសមត្ថភាព ក្នុងការបង្កើតជំនួញធំៗទៅដល់ ២ទៀត៕

តោះមើលដេគ័រ និងស្ទីលប្លែកៗ ក្នុង Apartmentនិងអគារ ថ្មីរបស់នាងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីថៃ ដ៏ល្បីល្បាញ Ann Thongprasom ត្រូវបានមិត្តភក្តិជិតស្និទ្ធមួយចំនួន ធ្វើពិធីខួបកំណើតឲ្យ យ៉ាងរីករាយ។

ជាថ្ងៃខួបកំណើតរបស់នាង Ann Thongprasom ដែលមាន មិត្តភក្តិជិតស្និទ្ធមួយចំនួន បានធ្វើឲ្យនាងភ្ញាក់ផ្អើល ដោយកាន់នំខេកម្នាក់មួយៗ ឲ្យទៅនាង។

ចំពោះតារាស្រីវ័យ៣៩ឆ្នាំរូបនេះ ហាក់ដូចជាខុសប្លែក ជាមួយនឹងតារាដទៃ ត្រង់ថា ថ្ងៃខួបកំណើតទាំងមូលរបស់នាង គឺនាងមិនបានធ្វើពិធីធំដុំ ហ៊ឺហារដូចតារាផ្សេងទៀតនោះទេ តែនាង បែរជាចូលចិត្ត រៀបចំកម្មវិធីបែបតូចតាច និងសាមញ្ញបំផុតទៅវិញ។

ជាមួយគ្នានោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសេរសារ ជូនពរនាង ក្នុងថ្ងៃខួបកំណើត តាមបណ្តាញសង្គមនានាផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload