ស្វែង សុជាតា កំពុងហ្វឹកហាត់​បាញ់កាំភ្លើង

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ស្វែង សុជាតា ​ដែល​បាន​ធូរស្បើយ​ពី​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​នោះ បាន​ងាក​មក​ចាប់​អាជីព​សម្តែង​វិញ ។ ជាក់ស្តែង​ពេល​នេះ​ស្វែង សុជាតា កំពុង​ត្រៀម​បញ្ចេញស្នាដៃ​សម្តែង​ថ្មី​ជា​មេ​ជួញដូរ​គ្រឿងញៀន​ដែល​ចាំបាច់​ត្រូវ​ចេះ​ជំនាញ់​វាយតប់ និង​បាញ់កាំភ្លើង ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ស្វែង សុជាតា ឲ្យ​ដឹង​ថា​សម្រាប់​ការងារ​សិល្បៈ គឺ​នាង​កំពុង​ថត​ចំនួន​៤​រឿង ។ ពេល​នេះ​នាង​កំពុង​តែ​ពិចារណា​តម្លៃ​នៃ​ការ​ថត​រឿង​មួយ​ដែល​ខាង​បស្ចិមប្រទេស​ទាក់ទង ។ តម្លៃ​នោះ​គឺ​នាង​ដាក់​ក្នុង​កម្រិត​មួយ​គួរសម ហើយ​គេ​កំពុង​តែ​ពិចារណា​។ ឆ្នាំ​២០១៧​នាង​នឹង​មាន​ស្នាដៃ​អស្ចារ្យ​មួយទៀត​ពិតជា​កក្រើក ហើយ​ពេល​នេះ​គេ​ចង់បាន​នាង​ថត ប៉ុន្តែ​អាស្រ័យ​លើ​ការ​ចរចា​តម្លៃ​គ្នា ។ នាង​កំពុង​តែ​ត្រៀម​ថត​ខ្សែភាពយន្ត​ថ្មី​នោះ​ដោយ​មាន​៦​ជាតិ​សាសន៍​ចូលរួម ។ បើសិនជា​តម្លៃ​ត្រូវ​គ្នា គឺ​នាង​ដើរតួ​ជានា​រី​មេ​ជួញដូរ​គ្រឿងញៀន​៦​ប្រទេស​។ តួអង្គ​នោះ​ចាំបាច់​នាង​ត្រូវ​ចេះ​បាញ់កាំភ្លើង ចេះ​ជិះ​ម៉ូតូ​ធំ ។ ៦​ប្រទេស​ដែល​ថត​នោះ​មាន​ភូមា ថៃ វៀតណាម ចិន ឥណ្ឌូ​ណេ​ស៊ី និង​អាច​មាន​ប្រទេស​អង់គ្លេស ។

ស្វែង សុជាតា មាន​ជំនឿ​ថា នាង​នឹង​ជាប់​ជម្រើស​ក្នុង​ការ​ចូលរួម​សម្តែង​នោះ ប៉ុន្តែ​តម្លៃ​មិន​ទាន់​ត្រូវ​គ្នា ។ មូលហេតុ​ដែល​នាង​ជាប់​ការ​ថត​ខ្សែភាពយន្ត​ពិសេស​នេះ ព្រោះ​គេ​យោង​ទៅ​លើ​ស្នាដៃ​ដែល​នាង​សម្តែង​ជូន​អ្នកស្រី​អេ​ន​ចេ​លី​ណា ជោ​លី កន្លង​ទៅ ដូច្នេះ​គេ​រើស​យក​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ធ្វើតេស្ត​ទៀត​ទេ ។

រឿង​ថ្មី​នេះ​ដឹកនាំ​ដោយ​ប្រទេស​ចិន​ដែល​មាន​កម្រិត​ហូ​លី​វូ​ដ ហើយ​បាន​មក​សួរនាំ​អ្នក​នាង​ស្វែង​សុជាតា ប៉ុន្តែ​ត្រង់​ថា​ជា​រឿង​អ្វី​ពិតប្រាកដ​នោះ​មិន​ទាន់​បាន​ទេ គ្រាន់តែ​រឿង​នោះ​និយាយ​ពី​ការ​ជួញដូរ​គ្រឿងញៀន ។ អ្វី​ដែល​ប្លែក​នាង​ខំ​ហ្វឹកហាត់​បន្ត​ទៀត ដោយ​យោង​ទៅ​លើ​ការ​ណែនាំ​គេ​តម្រូវ​ឲ្យ​នាង​រក្សា​ទម្ងន់​ត្រឹម​៤៧ ឬ​៤៨​គីឡូក្រាម ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្លៀកពាក់​រឹប ឬ​សម្លៀក​បំពាក់​ស្បែក ដោយ​តួ​ស្រី​នោះ​តែង​តួ​ច្រើន​សណ្ឋាន ។ ចំពោះ​ការ​ថត គឺ​ពេញ​មួយ​ឆ្នាំ​ដោយ​នឹង​ដាក់​បញ្ចាំង​ពេញ​ពិភពលោក​តែ​ម្តង។

កត្តា​ដែល​អ្នក​នាង​ស្វែង សុជាតា ទាមទារ​តម្លៃ​បែប​តឹងតែង​នេះ ព្រោះ​នាង​ត្រូវ​គិត​ឲ្យ​ច្បាស់​សិន ព្រោះ​នាង​បាន​ចេញ​គោលការណ៍​ថា​ឲ្យ​តែ​នាង​បាន​ថតកុន​មាន​តម្លៃ​ខ្លួន​ខ្ពស់ នាង​នឹង​យក​ប្រាក់​មួយ​ចំណែក​ខ្លះ​ដើម្បី​ជួយ​ដល់​កម្មវិធី​សប្បុរសធម៌​ផង និង​ជួយ​ដោះស្រាយ​បន្ទុក​កុមារ​កំព្រា ក៏​ដូច​ជា​អាច​ជួយ​ដល់​ផ្នែក​កាកបាទក្រហមកម្ពុជា​ខ្លះ​ផង​ដែរ ។ ចំពោះ​រឿង​ថត​ឲ្យ​ហូ​លី​វូ​ដ មុន​ៗ​នោះ​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ធូរស្រាល​ក្នុង​ជីវិត​ប៉ុណ្ណោះ បន្ទាប់​ពី អ្វី​ៗ​បាន​ធ្លាក់​ដល់​ចំណុចសូន្យ ។

អ្នក​នាង​ស្វែង សុជាតា ប្រាប់​គេ​ថា នាង​មាន​ជំងឺ​មិន​ទាន់​ជា​ដាច់​ទេ តែ​គេ​ថា​មិន​អី​ទេ ដោយ​រើស​យក​ពេល​ថត​វែង គឺ​ពេញ​មួយ​ឆ្នាំ​ដើម្បី​បាន​ពេល​ខ្លះ​នាង​សម្រាក​ច្រើន ។ គេ​ត្រូវការ​ទម្រង់​មុខ និង​ចរិត​លេង​បែប​ធម្មជាតិ ពិត​ៗ ដូច្នេះ​ហើយ​ទើប​គេ​តម្រង់​ឆ្ពោះ​មក​នាង​ខ្លាំង ។

អ្នក​នាង​ស្វែង សុជាតា លេចធ្លោ​ក្នុង​ពិភព​សម្តែង​ភាពយន្ត​មានការ​គាំទ្រ​ពី​ទស្សនិកជន​តាម​រយៈ​រឿង «​មរណ​មាតា​», រឿង​«​ផ្កា​ដុះ​លើ​ថ្ម​», រឿង «​ទឹកចិត្ត​គ្រូបង្រៀន​», រឿង «​នាង​លា​ច​នាង​លក្ខណ៍​», ។ នាង​ទទួល​បាន​ពានរង្វាន់​ថាស​មាស​ក្នុង​រឿង «​មរណ​មាតា​» សម្រាប់​តួ​ឆ្នាស​ជាងគេ​ឆ្នាំ​២០០៦ ។ សម្រាប់​ឆ្នាំ​២០១៦​នេះ​ស្នាដៃ​អ្នក​នាង​សុជាតា មានរឿង «​កែវភ្នែក​» រឿង «​បណ្តាសា​អថ័ន​វគ្គ​ពីរ​» និង​រឿង «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» ៕

ប្រភព ៖
កោះសន្តិភាព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload