អត្ថន័យ​បទ​ថ្មី​របស់ នី រតនា ពិតជា​ឡូយ​! (​មាន​ចម្រៀង​)

6 Videos


នី រតនា មានចំណងដៃថ្មីដែលត្រៀមនឹងបង្ហាញជាផ្លូវការដល់បណ្ដាអ្នកគាំទ្រទៀតហើយក្នុង ចម្រៀងមួយបទដែលមានចំណងជើងថា «តោះយើងលេងស្រឡាញ់គ្នា» ។ បទចម្រៀងមួយបទនេះ អ្វីដែលជាចំណុចទាក់ទាញខ្លាំងក្រៅពីទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់លោកនោះគឺ អត្ថន័យដ៏ពិសេសនៅក្នុងបទចម្រៀងនេះតែម្ដង ។

អត្ថន័យ​បទ​ថ្មី​របស់ នី រតនា ពិតជា​ឡូយ​! (​មាន​ចម្រៀង​)

ជាការតាក់តែងទំនុកឡើងដោយកវីនិពន្ធ សុខ ចាន់ផល បទចម្រៀងទាំងមូលមានខ្លឹមសារទាំងស្រុងឱ្យដឹងថា «I តោះយើងលេងស្រឡាញ់គ្នា នេះជាល្បែងទាន់សម័យ កុំធ្វើមុខដូចជាសង្ស័យ ងាយស្រួលទេថ្លៃ ចាំស្ដាប់លក្ខខណ្ឌ ។ II អ្នកណាឈប់ស្រឡាញ់មុន អ្នកនោះនឹងក្លាយជាអ្នកចាញ់ ជួបរាល់ថ្ងៃជារឿងសំខាន់ ហើយហាមកំណាញ់ ញ៉ាំអីមើលកុន ចេញលុយស្មើគ្នា ។ R បើស្រឡាញ់គ្នាលើសមួយខែ ត្រូវនាំជួបម៉ែឱ្យគាត់ចំណាំ បើស្រឡាញ់គ្នាលើសមួយឆ្នាំ ត្រូវធ្វើពិធី Anniversary ។ III ត្រូវនឹកគ្នាគ្រប់វេលា ហាមនឹកអ្នកណាផ្សេងផ្ដេសផ្ដាស អ្នកដែលចាញ់នឹងត្រូវប្រកាសជាសាធារណៈ ហើយត្រូវតែសុំរៀបការ»

អត្ថន័យ​បទ​ថ្មី​របស់ នី រតនា ពិតជា​ឡូយ​! (​មាន​ចម្រៀង​)

បទថ្មីរបស់ នី រតនា មួយបទនេះ នៅមិនទាន់ចេញលក់ជាផ្លូវការនៅឡើយ ប៉ុន្តែបើតាមរយៈការស្ទាបស្ទង់តាមរយៈការបង្ហាញចេញជាសាធារណៈខ្លះៗ យើងមើលឃើញថា មានការចាប់អារម្មណ៍ពីសំណាក់មហាជនថាពីរោះមិនចាញ់បទមុនៗនោះឡើយ ៕ ភូមិន្ទ

អត្ថន័យ​បទ​ថ្មី​របស់ នី រតនា ពិតជា​ឡូយ​! (​មាន​ចម្រៀង​)អត្ថន័យ​បទ​ថ្មី​របស់ នី រតនា ពិតជា​ឡូយ​! (​មាន​ចម្រៀង​)អត្ថន័យ​បទ​ថ្មី​របស់ នី រតនា ពិតជា​ឡូយ​! (​មាន​ចម្រៀង​)