James Jirayu បញ្ចេញ​អារម្មណ៍​ពិត​ពេល​សម្ដែង​ជាមួយ Kimberly លើក​ដំបូង

តារា​សម្ដែង​ថៃ​ល្បី​ៗ​ពីរ​រូប គឺ James Jirayu និង Kimberly កំពុង​​សហការ​គ្នា​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​មួយ​គឺ​រឿង “ហង្ស​បាក់​ស្លាប” ជំនាន់​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដោយ​នេះ​គឺ​ជា​រឿង​ដំបូង​ដែល​តារា​ទាំង​ពីរ​បាន​សម្ដែង​ជា​តួ​ឯក​រួម​គ្នា។

 

James Jirayu បញ្ចេញ​អារម្មណ៍​ពិត​ពេល​សម្ដែង​ជាមួយ Kimberly លើក​ដំបូង

 

ជួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្មីៗ​នេះ តារា​ប្រុស​វ័យ ២២ឆ្នាំ James Jirayu បាន​និយាយ​ខ្លះ​ៗ​ពី​អារម្មណ៍​នៅ​ពេល​មក​សម្ដែង​ជាមួយ​មិត្ត​ស្រី​របស់ Mark Prin ថា៖ “វា​ជា​លើក​ទី​មួយ​ដែល​យើង​ធ្វើ​ការ​ជាមួយ​គ្នា​ហើយ​ក៏​ជា​រឿង​ទី​មួយ​ដែរ ប៉ុន្តែ​បង​គីម​គាត់​ជា​មនុស្ស​កំប្លែង​ៗ​និង​រួសរាយ ពេល​សម្ដែង​រួម​គ្នា​ម្ដង​ៗចេះ​តែ​មាន​រឿង​កាច់​កុង​គ្នា​​បន្តិច បើ​មិន​ពាក្យ​សម្ដី​ក៏​កាយវិការ​ខ្លះ​ៗ ប៉ុន្តែ​​​​សប្បាយ​មែនទែន​​ពេល​ថត​រឿង​នេះ”។

 

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​បន្ត​ថា​នឹង​ខ្លាច​ Mark Prin ជា​សង្សារ​​របស់ Kimberly ប្រកាន់​ខឹង​ដែរ​ឬ​ទេ តួ​ឯក​ប្រុស​រូប​នេះ​បាន​និយាយ​​ទាំង​សើច​ថា៖ “នេះ​ជា​រឿង​ការងារ ដូច្នេះ​បង Mark គាត់​នឹង​មិន​ខឹង​ឡើយ គាត់​យល់​រឿង​នេះ​ច្បាស់”។

 

“ហង្ស​បាក់​ស្លាប” ដែល​សម្ដែង​ដោយ​ James និង​ Kimberly នេះ​ជា​រឿង​ភាគ​ដែល​ថត​ឡើង​វិញ​ជា​លើក​ទី​៣​ហើយ ដោយ​ជំនាន់​ដំបូង​និង​ជំនាន់​ទី​២របស់​រឿង​នេះ ​បាន​ចេញ​កាល​ពី​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០០៩ ៕

James Jirayu បញ្ចេញ​អារម្មណ៍​ពិត​ពេល​សម្ដែង​ជាមួយ Kimberly លើក​ដំបូង

 

James Jirayu បញ្ចេញ​អារម្មណ៍​ពិត​ពេល​សម្ដែង​ជាមួយ Kimberly លើក​ដំបូង

 

James Jirayu បញ្ចេញ​អារម្មណ៍​ពិត​ពេល​សម្ដែង​ជាមួយ Kimberly លើក​ដំបូង

 

James និង Kimberly ពេល​សម្ដែង​រឿង “ហង្សបាក់​ស្លាប”

 

ចុចអាន៖ មក​ស្គាល់​ប្រវត្តិ​ខ្លះ​ៗ​របស់​តារា​​សម្ដែងជួរ​មុខ​​​​ James Jirayu

ចុចអាន៖ Mark និង Kimberly បញ្ចេញ​រូបភាព​ផ្អែមល្ហែម​ពី​ដំណើរ​កម្សាន្ត​តែ​២​នាក់

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ sanook