លោក ប្រាក់ សុវណ្ណ​រ៉ា ត្រូវតែ​ឈ្នះ​ទាំង​៣​ប្រកួត ខណៈ​គ្រូ​ភ្នំពេញ​ក្រោ​ន​ថា​នឹង​បិទ​បឹងកេត​អង្គរ​ និពន្ធដោយ : សឿន វណ្ណឌេត       August-14-2016, 11:42 am         326

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រាក់ សុវណ្ណ​រ៉ា ត្រូវតែ​ឈ្នះ​ទាំង​៣​ប្រកួត ខណៈ​គ្រូ​ភ្នំពេញ​ក្រោ​ន​ថា​នឹង​បិទ​បឹងកេត​អង្គរ​រូបភាពពីហ្វេសប៊ុកក្លិបបឹងកេតអង្គរ​លោក ប្រាក់ សុវណ្ណ​រ៉ា គ្រូបង្វឹក​ក្លិប​បឹងកេត​អង្គរ បានដាក់​ទិសដៅ​ថា​ត្រូវតែ​ឈ្នះ​ទាំង​៣​ប្រកួត​ដែល​នៅសល់ ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ ។ យ៉ាងណាក៏ដោយ លោក Sam Schweingruber គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ថា នឹង​បិទ​ក្រុម​បឹងកេត​អង្គរ​កុំ​ឲ្យ​រក​គ្រាប់​បាល់​បាន នា​ជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃទី​១៤ ខែសីហា​នេះ​។​

​ទោះបីជា​ក្រុម​បឹងកេត​អង្គរ​នៅសល់​៣​ប្រកួត​ទៀត​ដែល​មិនទាន់​ដឹង​ពី​លទ្ធផល​យ៉ាងណាក៏ដោយ ប៉ុន្តែ​លោក ប្រាក់ សុវណ្ណ​រ៉ា គ្រូ​បង្គោល​របស់​ក្លិប​បឹងកេត​អង្គរ បានដាក់​គោលដៅ​រួចហើយ សម្រាប់​ការលើក​ពាន​នៅ​រដូវ​កាល​នេះ​។  លោក​ប្រាក់ សុវណ្ណ​រ៉ា បញ្ជាក់ថា បឹងកេត​អង្គរ​ត្រូវតែ​ឈ្នះ​សម្រាប់​៣​ប្រកួត​ដែល​នៅសល់ ទោះបីជា​កូនក្រុម​មួយចំនួន​កំពុង​ញាំញី​ដោយ​របួស និង​៣​ប្រកួត​ដែល​នៅសល់​របស់ខ្លួន​សុទ្ធសឹង​ជា​ក្រុម​ខ្លាំងៗ​ដ៏​ដោយ​។​

​ទោះបីជា​មានការ​ប្តេជ្ញា​យ៉ាងនេះ​ក្តី​លោក Sam Schweingruber គ្រូបង្វឹក​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​បញ្ជាក់ថា លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​ដែល​ធ្លាប់ប្រើ​នៅក្នុង​រដូវ​កាលដែល​ខ្លួន​លើក​ពាន​មក តទល់​បិទ​ក្រុម​បឹងកេត​អង្គរ កុំ​ឲ្យ​មានឱកាស​ក្នុងការ​ទម្លុះ​សំណាញ់​ទី​របស់ខ្លួន​។ ទោះបីជា​ក្រុម​នេះ​ធ្លាប់​យកឈ្នះ​ខ្លួន និង​ជា​ក្រុម​ដែល​ខ្លាំង​កំពុង​ឈរ​លំដាប់​លេខ​១​យ៉ាងណាក៏ដោយ ប៉ុន្តែ​លើក​នេះ លោក Sam Schweingruber អះអាងថា ភ្នំពេញ​ក្រោ​ន នឹង​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន​ក្នុងការ​ទម្លុះ​សំណាញ់​ទី​របស់​បឹងកេត​អង្គរ​។​

​ក្រុម​បឹងកេត​អង្គរ​ធ្លាប់​យកឈ្នះ ១-០ លើ​ក្រុម​ភ្នំពេញ​ក្រោ​ន​ម្តង​រួចមកហើយ​កាលពី​ជើង​ទី​១ នៃ​ពានរង្វាន់​នេះ តើ​ក្រុម​ភ្នំ​ពេ​ក្រោ​ន​អាច​សងសឹក និង​ធ្វើជា​ឧបសគ្គ​រារាំង​ដល់​មហិច្ឆតា​លើក​ពាន​របស់​បឹងកេត​បានទេ​? ជាមួយគ្នានេះ ក្រុម​ឈរ​បាត​តារាង វេ​ស្ទើ​ន​ភ្នំពេញ នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ស្វាគមន៍​ក្រុម​ឈរ​បន្ទាប់ពី​បាត​តារាង អាស៊ី​អឺរ៉ុប នា​វេលា​ម៉ោង ៣:៣០​នាទី​ផងដែរ​៕

​កម្មវិធី​ប្រកួត​ពានរង្វាន់​ក្រម​ខណ្ឌ​លី​ក​កំពូល​កម្ពុជា​ថ្ងៃនេះ​
- ម៉ោង​១៥:៣០​នាទី​៖ វេ​ស្ទើ​ន​ភ្នំពេញ ជួប អាស៊ី​អឹ​រ៉ុ​ប នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
- ម៉ោង​១៨:០០​នាទី​៖ បឹងកេត​អង្គរ ជួប ភ្នំពេញ​ក្រោ​ន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​