Zlatan ថា​លុះ​ត្រា​​​​​​ Man Utd ឡើង​កំពូល​តារាង​ EPL ទើប​​ពេញ​ចិត្ត

​ក្រុម​​ដែល​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ច្រើន​ជាង​គេ​​​២០​សម័យ​កាល​ បិសាច​ក្រហម​ Manchester United ​នឹង​បើក​យុទ្ធនាការ​រដូវ​កាល​ថ្មី​ Premier League ប៉ះ​ក្រុម​​ AFC Bournemouth ​នៅ​កីឡដ្ឋាន​ Dean Court វេលា​ម៉ោង ​០៧:៣០​ក្បាល​ព្រលប់​យប់​នេះ​ហើយ។

 

Zlatan ថា​លុះ​ត្រា​​​​​​ Man Utd ឡើង​កំពូល​តារាង​ EPL ទើប​​ពេញ​ចិត្ត

Zlatan Ibrahimovic ខ្សែ​ប្រយុទ្ធ​ថ្មី​ក្រុម​ Man Utd

 

ទទឹម​នឹង​ការ​មក​ដល់​ការ​ប្រកួត​​ស្វែង​រក​ពិន្ទុ​ដ៏​សំខាន់​នេះ​ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Zlatan Ibrahimovic ដែល​ជា​ Super Star របស់​ក្រុម​ Paris Saint-Germain ​រដូវ​កាល​មុន​ បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា ​ខ្លួន​នឹង​ពេញ​ចិត្ត​​​រដូវ​កាល​ថ្មី​នេះ​ លុះ​ត្រា​តែ​ក្រុម​ Man Utd ឡើង​ឈរ​កំពូល​តារាង​ Premier League និង​ឈ្នះ​ជើង​ឯក​លើក​ទី​២១។

 

Zlatan ថា​លុះ​ត្រា​​​​​​ Man Utd ឡើង​កំពូល​តារាង​ EPL ទើប​​ពេញ​ចិត្ត

 

“ខ្ញុំ​ធ្លាប់​លេង​ជា​ច្រើន​ប្រទេស​មក​ហើយ ឥឡូវ​មក​ដល់​អង់គ្លេស​គឺ ខ្ញុំ​មក​ដើម្បី​ចង់​​ឈ្នះ​ និង​សង្ឃឹម​ថា​ អាច​ជួយ​ឲ្យ​ Man Utd ជោគជ័យ​ដូច​គ្នា។ បើ​ខ្ញុំ​អាច​ឈ្នះ​ពាន ខ្ញុំ​នឹង​ពេញ​ចិត្ត​…បើ​អាច​ជួយ​​ក្លឹប​​ឲ្យ​ត្រឡប់​ទៅ​​ឈរ​លេខ​១​កំពូល​តារាង​វិញ ខ្ញុំ​នឹង​សប្បាយ​ចិត្ត។ កីឡាករ​ណា​ម្នាក់​លេង​ល្អ​ ក៏​មក​ពី​មិត្ត​រួម​ក្រុម​​ជួយ​ដែរ ​បើ​អាច​ឈ្នះ​ពាន​ជាមួយ​ក្រុម​ កីឡាករ​ក៏​​អាច​នឹង​ល្អ​ដូចគ្នា”។ កីឡាករ​វ័យ​៣៤​ឆ្នាំ បាន​លើក​ឡើង៕

 

Zlatan ថា​លុះ​ត្រា​​​​​​ Man Utd ឡើង​កំពូល​តារាង​ EPL ទើប​​ពេញ​ចិត្ត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports