លោក អោម សេងបូរ៉ា៖ បើ​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​ គេ​ត្រូវ​សេពគប់​ជា​មួយ​អ្នក​ជំនួញ

ជាអ្នកខេត្តកំពង់ធំកើតនៅក្នុងសម័យខ្មែរក្រហមហើយបានធំលូតលាស់ជាក្មេងម្នាក់ដូចក្មេងភាគច្រើនដែរក្រោយពីការដួលរលំនៃរបបខ្មែរក្រហមខែមករាឆ្នាំ ១៩៧៩ ។ តែអ្វីដែលប្លែកនោះគឺក្រុមគ្រួសារលោកនៅក្រយូរជាងគេ។

នោះគឺលោក អោម សេងបូរ៉ា ជាស្ថាបនិក និងអគ្គនាយកក្លិបអ្នកជំនួញឈ្មោះ CEO Master Club។ លោក អោម សេងបូរ៉ា ក៏ជាវាគ្មិនដ៏ល្បីមួយរូប។ លោកមានបងប្អូនប្រុសស្រីទាំងអស់ចំនួន ៨ នាក់។ គាត់ជាកូនច្បងក្នុងគ្រួសារ។

លោកមានការតស៊ូយ៉ាងស្វិតស្វាញនៅក្នុងឆាកជីវិតជាយុវវ័យ និងជាកំលោះជនបទ។ លោក បូរ៉ា ធ្លាប់ជាអ្នកលក់បារីតូចតាច ធ្លាប់រើសអេតចាយធ្លាប់កត់កន្ទុយលេខ កត់ឆ្នោត ធ្លាប់រត់តុគុយទាវ ធ្លាប់លក់នំ លក់ស្ករគ្រាប់ លក់កង្ហារ ជាអ្នកអ៊ុតកាត និងធ្លាប់ស៊ីឈ្នួលដងទឹកដាក់ពាងយកលុយ។

កាលនៅពីក្មេងគាត់ហាក់មិនសូវយល់អំពីសារៈសំខាន់នៃការរៀនសូត្រទេឃើញគេទៅរៀនក៏ទៅតាមគេ។ នៅពេលប្រឡូកក្នុងជីវភាពជាអ្នកត្រូវជួយទៅដល់ក្រុមគ្រួសារទើបដឹងថាពិតជាមានការលំបាកច្រើន។

ក្រុមគ្រួសារមានការខ្វះខាតការរៀនសូត្រក៏មិនសូវបានផ្តោតខ្លាំងដែរ។ ប៉ុន្តែបន្តជីវិតជាអ្នកស្រែរហូតដល់ពេលគាត់ធំពេញវ័យចូលដល់ថ្នាក់បាក់ឌុបគាត់ចាប់ផ្តើមចេះគិតដោយសួរខ្លួនឯងថាតើរៀនចប់បាក់ឌុបទៅធ្វើអី? ចម្លើយដែលលោកគិតឃើញមុនគេគឺចង់បានប្រពន្ធ។

លោកបាននិយាយថា៖ «ឃើញគេការប្រពន្ធយើងចង់បានដែរក៏ប៉ុន្តែដើម្បីបានប្រពន្ធត្រូវមានលុយឲ្យថ្លៃទឹកដោះបណ្ណាការ។ ដល់ពេលគិតរឿងលុយក៏ចាប់ផ្តើមបារម្ភពីខ្លួនឯងម្យ៉ាងទៀតក្រុមគ្រួសារអត់មានថវិកាជីវភាពខ្វះខាតហើយព្រមទាំងជាប់បំណុលច្រើនទៀតធ្វើឲ្យខ្ញុំមានការអស់សង្ឃឹមនៅក្នុងចិត្តយ៉ាងខ្លាំង»។

ប្រភព៖ postkhmer

  • លោក អោម សេងបូរ៉ា៖ បើ​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​ គេ​ត្រូវ​សេពគប់​ជា​មួយ​អ្នក​ជំនួញ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: