តម្រូវការមាសកើនឡើង១៥ភាគរយនៅក្នុងត្រីមាសទី២ចំពេលដែលមានភាពចលាចលទូទាំងសកលលោក

ក្រុមប្រឹក្សាលើវិស័យមាសពិភពលោកបានឱ្យដឹងថាតម្រូវការមាសបានកើនឡើងនៅក្នុងត្រីមាសទី២ដោយសារតែអ្នកវិនិយោគបានទប់ទល់នឹងវិបត្តិសកលលោក ដែលរួមមានការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុបជាដើម។
តម្រូវការមាសកើនឡើង១៥ភាគរយនៅក្នុងត្រីមាសទី២ចំពេលដែលមានភាពចលាចលទូទាំងសកលលោក
តម្រូវការមាសសរុបបានកើនឡើង ១.០៥០ តោននៅចន្លោះពីខែមេសា និង ខែមិថុនាពោលគឺកើនឡើង១៥ភាគរយ បើធៀបនឹងត្រីមាសទី២ឆ្នាំមុន។

តម្រូវការនៃការវិនិយោគបានកើនឡើង១៤១ភាគរយដល់ចំនួន៤៤៨តោននៅ ក្នុងត្រីមាសទី២នេះ។

តម្រូវការគ្រឿងអលង្ការបានកើនឡើង ១៤ភាគរយដល់ចំនួន៤៤៤តោន ដោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារ សំខាន់ៗដូចជា ចិន និងឥណ្ឌាជាដើម ហើយការទិញមាសពីធនាគារកណ្តាលក៏ធ្លាក់ចុះផងដែរ។

ប៉ុន្តែសម្រាប់ពាក់កណ្តាលទី២នៃឆ្នាំនេះតម្រូវការវិនិយោគបានកើនឡើងដល់ចំនួន១.០៦៤តោនដោយសារតែការងើបឡើងនៃតម្លៃមាសទាំងនោះ។

អ្នកវិនិយោគបានចាត់ទុកមាសថាជា វត្ថុមានតម្លៃនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចនិងបញ្ហាទីតាំងភូមិសាស្ត្រនយោបាយ។

ក្រុមប្រឹក្សានេះបានបន្ថែមទៀតថា ឆ្នាំ២០១៦បានបង្ហាញនូវព្រឹត្តិការណ៍ជាច្រើនដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់នៅក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។

ការបោះឆ្នោតសហរដ្ឋអាមេរិកនិងការធ្វើប្រជាមតិរបស់អង់គ្លេសបានធ្វើឱ្យអ្នក វិនិយោគមាសមានការព្រួយបារម្ភ។

ជាងនេះទៅទៀតនោះក៏មានភាព ចលាចលផ្នែកទីតាំងភូមិសាស្ត្រនៅ មជ្មបូព៌ាជាមួយនឹងការវិនិយោគមាស ត្រូវបានគេរិះបណ្តឹងថែមទៀតផង។

តម្លៃមាសបានកើនឡើងប្រហែលជា ១ភាគ៤អំឡុងពាក់កណ្តាលទី១នៃឆ្នាំនេះ។

ក្រុមប្រឹក្សានេះបានបន្ថែមទៀតថា មានកត្តាជាច្រើន ដែលបានធ្វើឱ្យអ្នកវិនិយោគលោកខាងលិចបង្វែរការចាប់អារម្មណ៍ទៅលើមាសនៅដើមឆ្នាំ ហើយនិងផ្តោត ការយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតនៅក្នុងត្រីមាសទី២នេះ៕ រ័ត្ន

ប្រភព៖ Nokorwatnews

  • តម្រូវការមាសកើនឡើង១៥ភាគរយនៅក្នុងត្រីមាសទី២ចំពេលដែលមានភាពចលាចលទូទាំងសកលលោក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: