ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង

ក្រោយពេលហ្វុីលីពីនបានបដិសេធ មិនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូងក្រោយតុលាការអាជ្ញាកណ្តាលចេញសាលក្រមនោះមកចិនបានស្នើឲ្យអាមេរិកជួយតភ្ជាប់ទំនាក់ទំនងរវាងចិននឹងហ្វុីលីពីនវិញ។ លោក ចន ឃើរី បាន ប្រកាសថា ទីក្រុងវ៉ាស៊ីនតោនចង់បញ្ចៀសឱ្យបានរាល់ការប្រឈមមុខដាក់គ្នានៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង និងជំរុញ ឱ្យហ្វុីលីពីនចូលចរចាជាមួយចិន។
ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង
សេចក្តីប្រកាសរបស់លោក ឃើរី នេះ ធ្វើឡើងក្រោយពីលោកបានចូលជួបសមភាគីហ្វុីលីពីនរួច។ សម្រាប់លោកប្រមុខ ការទូតអាមេរិក ប៉េកាំង និងម៉ានីលត្រូវតែចាប់ផ្តើមចរចាគ្នាដោះស្រាយជម្លោះ ទោះបីគ្រប់គ្នាត្រូវគោរពសេចក្តីសម្រេចចិត្ត របស់តុលាការក្រុងឡាអេក្តី ប៉ុន្តែយើងក៏ មិនត្រូវស្វែងរកភាពប្រឈមមុខដាក់គ្នាដែរ។

នៅពេលនេះហ្វុីលីពីនបានបញ្ជូនបេសក ជនពិសេសទៅប្រទេសចិន។ នៅថ្ងៃសុក្រ ពីទីក្រុងហុងកុងលោក ហ្វីដែល រ៉ាម៉ូស បានអះអាងប្រាប់ភាគីចិនថា ក្រុងម៉ានីល ចង់ចាប់ផ្តើមបើកការចរចាផ្លូវការជាមួយប៉េកាំងដើម្បីត្រួសត្រាយផ្លូវនាំប្រទេស ទាំងពីរទៅរកសន្តិភាព និងកិច្ចសហប្រតិ បត្តិការល្អក្នុងសមុទ្រចិនខាងត្បូង។

ជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេស ចិនលោក ហ្វូ យីង នឹងលោក ហ្វីដែល រ៉ា ម៉ូស បេសកជនពិសេសរបស់ហ្វុីលីពីន នៅក្រុងហុងកុងធ្វើឡើងក្នុងបំណងភ្ជាប់ ទំនាក់ទំនងចិនហ្វុីលីពីនដែលអាប់អួ និង ធ្លាក់ចុះដុនដាបខ្លាំងដោយសារតែវិបត្តិ សមុទ្រចិនខាងត្បូង។ ប៉ុន្តែវាក៏ជាឱកាសមួយសម្រាប់ភាគីហ្វីលីពីនក្នុងការបង្ហើបចេតនាចង់បើកការចរចាដែលមានលក្ខណៈ ផ្លូវការជាមួយចិនឡើងវិញដែរ។

ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង

ការប្តូរចិត្តនេះអាចចាត់ទុកថា ជាកាយវិការបន្ធូរបន្ថយសម្ពាធរបស់ហ្វុីលីពីនដែល កាលពីខែមុនរដ្ឋាភិបាលហ្វុីលីពីនបានច្រាន ចោលសំណើសុំចរចាទ្វេភាគីរបស់ចិន។ កាលណោះក្រុងម៉ានីលនៅច្រឡោតខឹងខ្លាំងដាក់ប៉េកាំងដោយបានផ្តល់ហេតុផលនៃការបដិសេធថា មកពីចិនមិនព្រមទទួលស្គាល់សេចក្តីសម្រេចចិត្តរបស់តុលាការ អចិន្ត្រៃយ៍ក្រុងឡាអេដែលឱ្យក្រុងម៉ានីលឈ្នះប៉េកាំង។

ប៉ុន្តែសម្រាប់អាមេរិកដែលជាសម្ពន្ធ មិត្តជាប្រវត្តិសាស្ត្ររបស់ហ្វុីលីពីនមិនយល់ ស្របតាមគំនិតរបស់រដ្ឋាភិបាលក្រុងម៉ា នីលឡើយ។ លោក ចន ឃើរី ប្រមុខការ ទូតអាមេរិកបានធ្វើដំណើរទៅជួបសម ភាគីហ្វុីលីពីន និងបានចេញសេចក្តីថ្លែង ការណ៍មួយកាលពីចុងខែកក្កដាជំរុញ និង លើកទឹកចិត្តឱ្យហ្វុីលីពីនត្រូវតែចាប់ផ្តើមបើកកិច្ចចរចាជាមួយចិន ព្រោះជាមធ្យោ បាយតែមួយគត់សម្រាប់បញ្ចៀសភាព ប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូង។

សូមបញ្ជាក់ថា ចិនដែលអះអាងថា ជាអ្នកគ្រប់គ្រងសមុទ្រចិនខាងត្បូងចំនួន៨៥ ភាគរយមានជម្លោះជាមួយហ្វុីលីពីន និង បណ្តាប្រទេសជិតខាងក្នុងតំបន់មួយចំនួនទៀតដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប៊្រុយណេ ដែលទាមទារចំណែកគ្រប់គ្រងបូរណភាពដែនទឹកប្រកបដោយធនធានធម្មជាតិ និងជាផ្លូវចរាចរណ៍អន្តរជាតិដ៏សំខាន់មួយមានទំហំដល់ទៅជាង៤.៥០០ លានដុល្លារក្នុងមួយឆ្នាំៗ ៕ ម៉ែវ សាធី
ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង

ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង

ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង
ប្រភព៖ Nokorwatnews

  • ក្រោយការស្នើពីអាមេរិកហ្វុីលីពីនព្រមចរចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: