ផ្ទុះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្លាប់២១នាក់នៅចិន

ដោយសារតែការធ្វេសប្រហែស និង មិនសូវគោរពទៅតាមបទដ្ឋានសុវត្ថិភាពធ្វើ ឲ្យមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិន ពិសេសក្នុងវិស័យ ឧស្សាហកម្ម ដូចជាការផ្ទុះឆេះឃ្លាំងស្តុកនៅជានជីនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៥ សម្លាប់មនុស្ស១៦៥នាក់និងបំផ្លាញ ទ្រពសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក។
ផ្ទុះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្លាប់២១នាក់នៅចិន
ការផ្ទុះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនាពេលនេះមានមនុស្សស្លាប់យ៉ាងហោច ណាស់២១នាក់ និងរបួសជាច្រើននាក់ផ្សេង ទៀតនៅក្នុងគ្រោះថ្នាក់ផ្ទុះឆេះរោងចក្រអគ្គិ សនីដើរដោយធ្យូងថ្មមួយកន្លែងក្នុងខេត្តហ៊ូបីភាគកណ្តាលប្រទេស។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារសារព័ត៌មានផ្លូវការ ចិនថ្មី។ សំឡេងផ្ទុះបានលាន់ឮឡើងនៅពេលរសៀលថ្ងៃព្រហស្បតិ៍នៅក្នុងមជ្ឈ មណ្ឌលឧស្សាហកម្មធ្យូងថ្ម ក្រុងដង់យ៉ាង ខេត្តហ៊ូបី ដោយសារតែបំពង់បង្ហូរចំណាយរងសម្ពាធខ្លាំងពេករហូតទាល់តែដាច់។ ក្រុម អ្នកជួយសង្គ្រោះត្រូវបានបញ្ជូនជាបន្ទាន់ទៅ កន្លែងកើតហេតុ ហើយប្រតិបត្តិការសង្គ្រោះ បានបន្តអូសបន្លាយរហូតដល់យប់។

អាជ្ញាធរបានប្រកាសធានាអះអាងថា នឹងសើុបអង្កេតដើម្បីរកមូលហេតុដែលនាំឱ្យមានការផ្ទុះដ៏កក្រើកនេះឡើងតែពុំបានផ្តល់ឬបង្ហើបព័ត៌មានលម្អិតណាមួយឱ្យ ដឹងទេនៅពេលនេះ។ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានផ្សេងៗទៀតបានត្រឹមពាំពាក្យថា ក្នុងចំណោមអ្នករបួសទាំង៥នាក់មានបីនាក់ របួសធ្ងន់ ហើយក្រុមហ៊ុនឧស្សាហកម្មដើរដោយធ្យូងថ្មនេះក៏មានសកម្មភាពឧស្សាហ កម្មជាច្រើនទៀត ដូចជាលក់អគ្គីសនី និង លក់ប្រេង។ គ្រោះថ្នាក់នេះបានកើតឡើង រយៈពេលមួយឆ្នាំខ្វះមួយថ្ងៃគត់ក្រោយគ្រោះមហន្តរាយផ្ទុះឃ្លាំងស្តុកសារធាតុគីមីនៅខេត្តជានជីនថ្ងៃទី១២ សីហា ឆ្នាំ២០១៥ ដែលបានរាលដាលជាអគ្គិភ័យឆាបឆេះ សង្កាត់ជុំវិញ និងសម្លាប់មនុស្សអស់១៦៥ នាក់របួសជាង៧០០នាក់។ មុននេះបន្តិច មនុស្សជាង១៣០នាក់ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបន្ទាប់ពីមានធ្លាយជាតិគីមីនៅក្នុងរោងចក្រមួយនៅភាគខាងកើត ប្រទេស។ កាលពីខែមេសាមានផ្ទុះឃ្លាំងស្តុកល្បាយគីមីមួយបង្កជាអគ្គិភ័យ១៦ ម៉ោង និងមានការអន្តរាគមន៍ពីក្រុមពន្លត់ អគ្គិភ័យ៤០០នាក់។

គ្រោះថ្នាក់ដែលឆ្លុះបញ្ចាំងអំពីចំណាត់ការមិនល្អរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើវិស័យសន្តិសុខឧស្សាហកម្មបានធ្វើឱ្យ ប្រជាជនចិនស្លុតចិត្តយ៉ាងខ្លាំង។ ជាការពិត ជាក់ស្តែងចិនជួបគ្រោះថ្នាក់ឧស្សាហកម្មជាញឹកញយណាស់។ នេះក៏ព្រោះតែចិន មិនសូវអើពើនឹងការពង្រឹងបទដ្ឋានសុវត្ថិភាពផង និងធ្មេចភ្នែកពេលត្រួតពិនិត្យផង ដោយអាជ្ញាធរត្រូវរ៉ូវឬពុករលួយជាមួយ ក្រុមហ៊ុន៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ផ្ទុះរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្លាប់២១នាក់នៅចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: