តាម​ពិត​ទៅ​ទាហាន​ពិសេស​ហ្វីលីពីន​ស្ថិត​ក្នុង​លំដាប់​កំពូល​អ្នក​ខ្លាំង​គ្រាន់​តែ​មិន​បង្ហាញ​មុខ(វីដេអូ)

ពេលហ្វឹកហាត់ចប់ ពួកគេមានសមត្ថភាព និងឯកទេសក្នុងការប្រឆាំងជាមួយឧទ្ទាមព្រៃ វាយឆ្មក់ លួចវាយប្រហារ និងកម្ទេចសត្រូវ។ ចង់ដឹងថាពួកគេសាហាវប៉ុណ្ណាសូមទស្សនាវីដេអូខាងក្រោម៖

ប្រិយមិត្តពិតជាស្គាល់ច្បាស់ណាស់ នូវទាហានពិសេសរបស់អង់គ្លេស SAS, Navy Seal របស់អាមេរិក Spetsnaz របស់រុស្សី…ប៉ុន្តែប្រិយមិត្ត ប្រហែលជាខ្វះចន្លោះប្រទេសមួយនៅអាស៊ីអាគ្នេយ៍គឺ ទាហានពិសេសរបស់ហ្វីលីពីនដែលគេហៅថា Scout Ranger Regiment។

Scout Ranger Regiment ត្រូវបានគេចាត់ទុកថាទាហានជំនាញពិសេសបំផុត ដែលមានគ្រោះថ្នាក់បំផុតពេលបំពេញបេសកកម្ម និងត្រូវបានគេចាត់ទុកថាជាទាហានពិសេសដូច Navy Seal របស់អាមេរិក Spetsnaz របស់រុស្សី។ បើទោះបីជាមិនបានបង្ហាញខ្លួនប្រតិបត្តិការធំដូចជាសង្គ្រាមអ៊ីរ៉ាក់ ស៊ីរី ប្រឆាំង ISIS ដូចទាហានពិសេសអង់គ្លេស រុស្សី និងអាមេរិក ប៉ុន្តែស្នាដៃក្នុងការកម្ទេចសំបុក ស្ដេចគ្រឿងញៀនប្រចាំប្រទេស ប្រឡូកក្នុងការប្រយុទ្ធជាមួយក្រុមបះបោរឥស្លាមជ្រុលនិយមនៅភាគខាងត្បូងហ្វីលីពីន ធ្វើឲ្យពួកគេមានឈ្មោះល្បីពិសេសក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីហ្វីលីពីន ដូដឺតេ។

បានជាគេហៅថាទាហានជំនាញពិសេស ព្រោះការហ្វឹកហាត់របស់ពួកគេសម្រាប់ប្រតិកម្មរហ័ស ដើម្បីប្រយុទ្ធឲ្យខ្លាំង និងលឿនក្នុងសមរភូមិជួរមុខ។ ដូច្នេះរាល់គ្រប់ប្រតិបត្តិការសឹកដែលពួកគេទៅបំពេញ តែងតែទទួលជោគជ័យហើយ គ្មានទាហានពិសេសណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតឡើយ ប៉ុន្តែសត្រូវដឹងតែខ្ទេចគ្មានសល់។

មុនពេលដែលអ្នកចូលរួមជាមួយ Philippine Army Scout Ranger អ្នកត្រូវតែឆ្លងកាត់ការហ្វឹកហាត់រយៈពេល៦ខែ ដែលដំណាក់កាលហ្វឹកហាត់ដំបូងមានឈ្មោះថា (” Hell=នរក)ពីព្រោះវគ្គនេះ តម្រូវឲ្យទាហានសម្របខ្លួនជាមួយស្ថានភាពគ្រប់យ៉ាង ដែលពួកគេជួបប្រទះក្នុងជីវិតពិត និងសមរភូមិគ្រោះថ្នាក់នាពេលអនាគត។ ទាំងនេះហើយ ធ្វើឲ្យពួកគេក្លាយជាទាហានជំនាញដែលមានគ្រោះថ្នាក់បំផុត ក្នុងចំណោមទាហានពិសេសកំពូលៗលើកពិភពលោក។

ជាការពិតណាស់! អ្នកដែលចូលរួមក្នុងកងទាហាននេះ ត្រូវតែមានកាយសម្បទាខ្លាំងរឹងមាំ មិនភ័យខ្លាចមានបេះដូងជាអ្នកប្រយុទ្ធ ដើម្បីងាយស្រួលហ្វឹកហាត់។ ការបណ្ដុះបណ្ដាលនេះមានច្រើនផ្នែក និងវគ្គដែលមុនដំបូងត្រូវសាកល្បង កម្លាំង ការស៊ូទ្រាំ បច្ចេកទេស ភាពស្មោះត្រង់ និងខ្លាំងសមត្ថភាពផ្លូវចិត្ត។ បេក្ខជនត្រូវបានបង្ខំឲ្យហូបម្ទេស ហុតឈាមពស់វែក និងជារឿយៗតែងតែប្រតិបត្តិការក្នុងព្រៃជ្រៅលាក់ខ្លួន និងប្រមាញ់សត្រូវដោយមិនដឹងខ្លួន។
តាម​ពិត​ទៅ​ទាហាន​ពិសេស​ហ្វីលីពីន​ស្ថិត​ក្នុង​លំដាប់​កំពូល​អ្នក​ខ្លាំង​គ្រាន់​តែ​មិន​បង្ហាញ​មុខ(វីដេអូ)

តាម​ពិត​ទៅ​ទាហាន​ពិសេស​ហ្វីលីពីន​ស្ថិត​ក្នុង​លំដាប់​កំពូល​អ្នក​ខ្លាំង​គ្រាន់​តែ​មិន​បង្ហាញ​មុខ(វីដេអូ)

តាម​ពិត​ទៅ​ទាហាន​ពិសេស​ហ្វីលីពីន​ស្ថិត​ក្នុង​លំដាប់​កំពូល​អ្នក​ខ្លាំង​គ្រាន់​តែ​មិន​បង្ហាញ​មុខ(វីដេអូ)

តាម​ពិត​ទៅ​ទាហាន​ពិសេស​ហ្វីលីពីន​ស្ថិត​ក្នុង​លំដាប់​កំពូល​អ្នក​ខ្លាំង​គ្រាន់​តែ​មិន​បង្ហាញ​មុខ(វីដេអូ)
ប្រែសម្រួល៖ kqube
ប្រភព៖ whowantstuffs

  • តាម​ពិត​ទៅ​ទាហាន​ពិសេស​ហ្វីលីពីន​ស្ថិត​ក្នុង​លំដាប់​កំពូល​អ្នក​ខ្លាំង​គ្រាន់​តែ​មិន​បង្ហាញ​មុខ(វីដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/14  Category:ជីវិតនិងសង្គម
Tags: