ការ​តុបតែង​ផ្ទះ និង​ហៅ​លុយ​ចូល​តាម​បែប​ហុងស៊ុយ

សម្រាប់​អ្នកមាន​ជំនឿ​ទៅ​លើ​ហុង​ស៊ុយ ការ​រៀបចំផ្ទះ​ដើម្បី​ឱ្យ​មាន​សិរី​មង្គល​ក្នុង​ជីវិត ចាត់ទុកជា​រឿង​មួយទៀត​ដែល​ម្ចាស់ផ្ទះ​ត្រូវ​យកចិត្តទុកដាក់ ។ ខាងក្រោម​នេះ គឺជា​វិធី​នៃ​ការ​តុបតែង​ផ្ទះ​ដើម្បី​ឱ្យ​មានទ្រព្យ​សម្បត្តិ គង់វង្ស និង​ទុកជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា​ផង​ដែរ ។

១-​បោសសម្អាត​ផ្ទះបាយ​ឱ្យ​ស្អាត ៖
ផ្ទះបាយ ជា​កន្លែង​មួយ​នៅ​ក្នុងផ្ទះ ដែល​អាច​ទាក់ទាញ​មាសប្រាក់ ដូច្នេះ ក្នុង​បរិវេណ​ផ្ទះបាយ យើង​ត្រូវ​តែ​បោសសម្អាត​ឱ្យ​ស្អាត​ជា​និច្ច មិន​ថា​នៅ​ក្នុង​ទូរ​ដាក់​ម្ហូប ទូរ​ទឹកកក ឬ​កន្លែង​ផ្សេង​ៗ​ទៀត គឺ​ត្រូវ​រៀបចំ​ឱ្យ​មាន​របៀបរៀបរយ រួម​ទាំង​ចង្ក្រាន​ផង​ដែរ ។

២-​តុបតែង​លម្អ​ដោយ​ពណ៌​ក្រហម ស្វាយ និង​ពណ៌​បៃតង ៖
ពណ៌​ផ្សេង​ៗ​បាន​រួមចំណែក​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​រស់នៅ ។ ពណ៌​ក្រហម ជា​ពណ៌​មង្គល និង​តំណាង​ឱ្យអំណាច រីឯ​ពណ៌​ស្វាយ និង​ពណ៌​បៃតង ជា​ពណ៌​តំណាង​ឱ្យ​ភាព​ចម្រើន​រុងរឿង ។

៣-​ទ្វារ​ខាង​មុខ ៖
ទីតាំង​នៃ​ទ្វារ​ខាង​មុខ​ផ្ទះ​នេះ នឹង​អាច​មើលឃើញ​យ៉ាង​ច្បាស់ ហើយ​មិន​ត្រូវ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ឡើយ ។ ទ្វារ​នេះ​សម្រាប់​ឱ្យ​មាសប្រាក់​ហូរ​ចូល​មក​ក្នុងផ្ទះ​បាន​យ៉ាង​ស្រួល ។ លើស​ពី​នេះ​ទៀត ផ្លូវ​ចូល​ផ្ទះ​ត្រូវ​តែ​មាន​របៀបរៀបរយ កម្រាលព្រំ​នៅ​មុខទ្វារ​ផ្ទះ ត្រូវ​តែ​ស្អាត​ជា​និច្ច  ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។ ចំណែកឯ​ដើមឈើ ឬ​ផើងផ្កា​ផ្សេង​ៗ​ដែល​ដាក់​នៅ​មុខ​ផ្ទះ ក៏​គួរតែ​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ស្រស់​ស្អាត ។

៤-​រៀបចំ​ប្រភព​ទឹក ឬ​សួន ៖
ប្រភព​ទឹក គឺ​តំណាង​ឱ្យ​ភាព​គង់វង្ស និង​បង្កើត​ភាព​ចម្រើន​រុងរឿង ។ លើស​ពី​នេះ​ទៀត ការ​ដាំ​ដើមឈើ ឬ​ផ្កា គឺ​អាច​ជួយ​បណ្តេញ​ហេតុការណ៍​អាក្រក់​ផ្សេង​ៗ​ពី​ក្នុងផ្ទះ​របស់​យើង​បាន ។

៥-​ចាត់ចែង​ឱ្យ​មាន​របៀប ៖
វា​ចាត់ទុកជា​ចំណុច​សំខាន់​សម្រាប់​រឿង​ហុង​សុ​យ ដូច្នេះ ការ​ដែល​យើង​បោះចោល​នូវ​សម្ភារ​ដែល​ឈប់​ប្រើប្រាស់​នៅ​ក្នុងផ្ទះ និង​រៀបចំផ្ទះ​ឱ្យ​មាន​សណ្តាប់ធ្នាប់ គឺជា​ការ​ទាក់ទាញ​ថាមពល និង​ភាព​ចម្រើន​រុងរឿង​ចូល​មក​ក្នុងផ្ទះ ។

៦-​ទឹក និង​កញ្ចក់ ៖
នៅ​ក្នុងផ្ទះ​នីមួយ​ៗ ទឹក និង​កញ្ចក់ គឺ​សម្គាល់​ទៅ​លើ​លុយកាក់ ចូរ​កុំ​បណ្តោយ​ឱ្យ​វា​ខូច បែក ឬ​លិច​ធ្លាយ ព្រោះ​មាន​ន័យ​ថា លុយ និង​មាសប្រាក់​នឹង​ហូរ​ចេញ​ទៅ​ក្រៅ ។ ក្រៅពី​នេះ រូបភាព​ផ្សេង​ៗ ឬ​រូបភាព​ទឹក​នៅ​ក្នុងផ្ទះ ក៏​មាន​សារសំខាន់​ផង​ដែរ ប៉ុន្តែ​អ្នក​មិន​គួរ​ព្យួរ​ផ្ទាំង​រូបភាព​ទឹក ឬ​កញ្ចក់​នៅ​លើ​ក្បាល​ដំណេក​ឡើយ ។

៧-​ការិយាល័យ​នៅ​ក្នុងផ្ទះ ៖
តុ​ធ្វើការ​របស់​អ្នក មិន​គួរ​ដាក់​បែរមុខ​ទៅ​ជញ្ជាំង​នោះ​ទេ ព្រោះ​វា​មាន​ន័យ​ថា លុយកាក់​នឹង​ហូរ​ចេញ ហើយ​ខ្វះ​នូវ​គំនិត​ច្នៃប្រឌិត និង​សក្តានុពល ។ បរិវេណ​ទំនេរ​នៅ​ផ្នែក​ខាង​មុខ​តុ​ធ្វើការ (​គ្មាន​អ្វី​នៅ​បាំង​ពីមុខ​) គឺ​បញ្ជាក់​ពី​ការ​ទាក់ទាញ​ឱកាស ៕