ឱ្យតែ​កូន​រឹង​ដៃ​រឹង​ជើង ឈិន សុធា​រី នឹង​…​

6 Videos


ក្រោយពីមានគម្រោងនាំកូនភ្លោះប្រុសស្រីចេញទៅប្រទេសបារាំងគេសង្កេតឃើញ ឈិន សុធារី បានងាកមកគិតគូររឿងថែរក្សាសម្រស់និងសុខភាពវិញ ។ ជាកស្តែងថ្មីៗនេះពិធីការិនីរូបរាងតូចល្អិតរូបនេះបានចេញទៅស្ទីមនិងហាត់ប្រាណជាដើម។ បើគិតមកដល់ពេលនេះ កូនភ្លោះប្រុសស្រីរបស់ ឈិន សុធារី មានវ័យប្រមាណជាង៥ខែហើយ។ ពួកគេមានមុខមាត់ស្រស់ស្អាតនិងរូបរាងទ្រលុកទ្រលន់គួរអោយស្រលាញ់។

ឱ្យតែ​កូន​រឹង​ដៃ​រឹង​ជើង ឈិន សុធា​រី នឹង​…​

ស្របពេលកូនរាងរឹងដៃរឹង ជើង ឈិន សុធារី បានងាកមកយកចិត្តទុកដាក់ថែរក្សាសម្រស់របស់នាង។នាងបានចំណាយពេលទៅហាត់ ប្រាណនិងស្ទីមនៅក្លឹបមួយ។ពេលខ្លះនាងថែមទាំងបានចូលរួមកម្មវិធីផ្សេងៗរបស់មិត្តភក្តិនិងចេញទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋាននានា។តែគេមិនឃើញវត្តមានលោក សុវណ្ណ មករា ជាស្វាមីនោះទេ ។ នៅ ពេលមានការសួរនាំពីមិត្តភក្តិ ឈិន សុធារី តែងប្រាប់ថា សព្វថ្ងៃនាងនៅតែម្នាក់ឯងទេ ។

ឱ្យតែ​កូន​រឹង​ដៃ​រឹង​ជើង ឈិន សុធា​រី នឹង​…​

មានការបង្ហើបថា ឈិន សុធារី តែងទទួលបានការលើកទឹក ចិត្តពី សំណាក់ បងប្អូននិងមិត្តភក្តិជិតស្និទ្ធរបស់ នាងអោយ គិតគូរពីសុខភាពជាពិេសសអនាគតកូនៗទាំងពីរបស់នាង។ក្នុងនោះក៏មានការសរសើរថាទោះបីជួបរឿង រ៉ាវមិនល្អតែ ឈិន សុធារី នៅតែរឹងបឹុងនិង មានសម្រស់ស្រស់ស្អាតមិនចាញ់កាលពីក្រមុំប៉ុន្មានឡើយ។

ឱ្យតែ​កូន​រឹង​ដៃ​រឹង​ជើង ឈិន សុធា​រី នឹង​…​

ក្រោយពីសម្រាលកូនភ្លោះគេសង្កេតឃើញជីវិតប្តីប្រពន្ធ ឈិន សុធារីនិង លោក សុវណ្ណ មករា កាន់តែសោះកក្រោះ។ជារឿយៗគេតែងឃើញឈិន សុធារី បង្ហោះសារនិយាយពីរឿងរ៉ាវពិបាកចិត្តហើយ ចុងក្រោយនេះនាងបាននិយាយថាទំនាក់ទំនងរបស់នាងប្រែប្រួលដោយសារមានមនុស្សទីបីចូលជ្រៀតជ្រែក។

ឱ្យតែ​កូន​រឹង​ដៃ​រឹង​ជើង ឈិន សុធា​រី នឹង​…​

ថ្មីៗនេះ ឈិន សុធារី ថែមទាំងមានគម្រោងនាំកូនភ្លោះប្រុសស្រីរបស់នាងចេញទៅប្រទេសបារាំង ដែលម្តាយបង្កើតរបស់នាងរស់នៅទីនោះ។តែគេមិនដឹងថាតើនាងទៅលេងមួយរយៈខ្លីឬទៅរស់នៅទីនោះ ទេ?មានការបង្ហើបថាពេលនេះ ឈិន សុធារី កំពុងរៀបចំសំណុំឯកសារដើម្បីចាកចេញទៅក្នុងពេល ឆាប់ៗ ៕

ចេនី

ឱ្យតែ​កូន​រឹង​ដៃ​រឹង​ជើង ឈិន សុធា​រី នឹង​…​