កាំភ្លើងធំនឹងបើកទ្វារដូវកាលថ្មី ស្វាគមន៍ហង្សក្រហមយប់នេះ

កីឡាករ Granit Xhaka និង Rob Holding ដែលទើបចុះហត្ថលេខាជាមួយកាំភ្លើងធំ Arsenal នារដូវក្តៅនេះ រំពឹងថា នឹងចូលប្រកួតដំបូងរបស់ពួកគេ ស្វាគមន៍ភ្ញៀវហង្សក្រហម Liverpool នៅកីឡដ្ឋាន Emirates ប៉ុន្តែខ្សែការពារ Per Mertesacker, Gabriel និង Carl Jenkinson សុទ្ធញាំញីដោយរបួស។ នេះយោងបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្នែកកីឡារបស់ BBC។

Arsenal-Liverpool

Danny Welbeck ក៏កំពុងមានរបួសផងដែរ ខណៈកីឡាករបារាំង Laurent Koscielny និង Olivier Giroud សុទ្ធតែមិនទាន់អាចចូលលេងបានដូចគ្នា។រីឯក្រុមហង្សក្រហម Liverpool ក៏ប្រហែលអត់មាន Daniel Sturridge និង James Milner ដោយសារម្នាក់របួសត្រគៀក និងម្នាក់របួស
កែងជើង។ ប៉ុន្តែមានកីឡាករចំណូលថ្មីដូចគ្នា Sadio Mane, Georginio Wijnaldum និង Joel Matip អាចចូលលេងប្រកួតដំបូងដូចគ្នា។

លោក Arsene Wenger គ្រូបង្វឹក Arsenal និយាយថា «ភាគច្រើនវាជាការពិត កីឡាករល្អ គឺមានតម្លៃថ្លៃ ប៉ុន្តែអ្នកអាចរកកីឡាករដែលមានគុណភាពខ្ពស់ នៅក្នុងតម្លៃមួយសមរម្យ។ វាមិនមែនជាការប្រកួតហិរញ្ញវត្ថុទេ បាល់ទាត់គឺជាប្រកួតប្រជែងនៃទម្រង់លេង»។
លោក Jurgen Klopp គ្រូបង្វឹក Liverpool ថ្លែងថា «ភាពអំណត់ រឹងប៉ឹង គឺជាមធ្យោបាយក្នុងការទទួលបានជោគជ័យ។ អ្វីដែលពួកយើងព្យាយាមធ្វើ មុនរដូវកាល គឺរបៀបលេងឲ្យកាន់តែឯករាជ្យ ជាងក្រុមដទៃ»៕

The post កាំភ្លើងធំនឹងបើកទ្វារដូវកាលថ្មី ស្វាគមន៍ហង្សក្រហមយប់នេះ appeared first on CamboSport.