បុរសជនជាតិកូរ៉េម្នាក់ កំពុងតែធ្វើឲ្យមហាជន ងឿងឆ្ងល់ ហេតុអីដើរសៀតកាំភ្លើង តាមទីសាធារណៈ ក្លឹបកីឡា និងកន្លែងស្ទីមជាដើម

ភ្នំពេញ ៖ មហាជននាំគ្នាងឿងឆ្ងល់ និងបុរសជនជាតិកូរ៉េម្នាក់ បានដើរសៀតកាំភ្លើងខ្លី ពេញដឹកដីខ្មែរ ដែលមើលទៅហាក់បីដូចជា ការសម្តែងភាពយន្ត ដើរតួបងធំបងតូចអីញ្ចឹង ការងឿងឆ្ងល់របស់មហាជននោះ ក៏ព្រោះតែបុរសរូបនេះ សៀតកាំភ្លើងគ្រប់កន្លែង មិនថាកន្លែងវាយហ្គោល និងកន្លែងស្ទឹមជាដើម។

អ្វីដែលបងប្អូនប្រជាពលរដ្ឋ បានឃើញជាញឹកញ៉ាប់នោះ គឺបុរសជនជាតិកូរ៉េ និងបក្ខពួកនេះ ​គឹឧស្សាហ៍ឃើញ ដើរសៀតកាំភ្លើង ជាមួយនិងបក្ខពួក ដើរចូលកន្លែងវាយកូនហ្គោល City Golf និងកន្លែងស្ទឹម សូណារបស់ជនជាតិកូរ៉េមួយកន្លែង នៅខណ្ឌទួលគោក ហើយអ្វីដែលសំខាន់ទៀតនោះ គឺតែងតែមានលោកនគរបាលស័ក្តិ៤ម្នាក់ដើរឆ្គកពីក្រោយរហូត។

ចម្ងល់របស់មហាជននោះ ថាហេតុអ្វីបុរសជជាតិកូរ៉េនេះ ដើរសៀតកាំភ្លើង ដោយមិនរអែងសមត្ថកិច្ចកម្ពុជា ទាល់តែសោះអីញ្ចឹង តែគាត់មានឋានៈ និងតួនាទីអ្វីនៅកម្ពុជា បានជាស្លៀលស៊ីវិល សៀតកាំភ្លើងខ្លីបែបនេះ សូម្បីស្នងការក្រុង និងមេអាវុធហត្ថក្រុង មិនទាន់ហ៊ានស្លៀកពាក់ ខោអាវស៊ីវិល ​ហើយសៀតកាំភ្លើងសំញ៉ែញ បែបនេះផង។

បញ្ហានេះប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរ មានសមត្ថកិច្ច មេត្តាចាត់វិធានការណ៍ ឬមានការពន្យល់ណាមួយ ឲ្យច្បាស់លាស់ ចំពោះទង្វើរបុរសជនជាតិកូរ៉េ ដែលដើរសៀតកាំភ្លើង ពេញផ្លូវ ដែលមើលទៅហាក់ដូចជា ស្រុកខ្មែរអសន្តិសុខ ហើយគ្មានច្បាប់ទម្លាប់ ថែមទៀត ​ព្រោះថាជនបរទេសមានសិទ្ធិ សៀតកំាភ្លើងខ្លី ដើរពេញផ្លូវ ហើយម្យ៉ាងទៀតនោះ សៀតដើរចូលកន្លែង វាយកូនហ្គោល និងកន្លែងស្ទឹម ដោយមិនក្លាយញញើតសោះ ម្យ៉ាងទៀតបុរសជនជាតិកូរ៉េនេះ រួមនិងបក្ខពួក ថែមទាំងបានយកឈ្មោះ ឧបកនាយករដ្ឋមន្រ្តីមួយរូប អួតអាងថែមទៀត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត